Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចុះពិនិត្យស្ថានភាពជំងឺ ភរិយា លោក ហោ ម៉ៅ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចុះផ្សាយអំពីការ អំពាវនាវ ស្វែងរកជំនួយ ពីសំណាក់ លោក ហោ ម៉ៅ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ រួមនឹងភរិយាឈ្មោះ លេង សុវ៉ាន វ័យ ៥៤ឆ្នាំមានជំងឺប្រចាំកាយនោះ  រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ក្រោមការណែនាំពីលោក យឹម លាង នាយករងខុទ្ទកាល័យ និង ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម និងសមាជិកគ្រូពេទ្យស្មគ្រចិត្តមួយក្រុម ដឹកនាំដោយលោក ឈីវ ហុង អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើដំណើរ ចុះជួយពិនិត្យសុខភាពភរិយា លោក ហោ ម៉ៅ នៅលំនៅដ្ឋានផ្ទាល់តែម្តង គឺនៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យពោលគឺតាមបណ្តោយ ច្រាំងទន្លេខាងជើង ស្ពានព្រះមុនីវង្ស នឹងដោយមានការចូលរួមពី ចៅសង្កាត់ច្បារអំពៅ២ ផងដែរ ។

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ដែលចុះពិនិត្យមើលសុខភាព ភរិយាលោក ហោ ម៉ៅ បានថ្លែងឲ្យដឹងថា ការចុះពិនិត្យមើលសុខភាពជូនអ្នកស្រី លេង សុវ៉ាន នោះក៏មានអំណោយមួយចំនួនពីសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា ដូចជា ថវិកា ១០ម៉ឺនរៀល អង្ករមួយបាវ ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ៣កេស និង មី ២កេស ផងដែរ សម្រាប់ផ្តល់ជូនក្រុមគ្រួសាររបស់អ្នកស្រី ដើម្បីទុកទទួលទានប្រចាំថ្ងៃ ។

តាមការឲ្យដឹងពីលោក យឹម លាង បានថ្លែងថា លោកបានដាក់ទិសដៅឲ្យក្រុមគ្រូពេទ្យស្ម័គ្រ ចុះពិនិត្យមើលស្ថានភាពជំងឺរបស់អ្នកស្រី លេង សុវ៉ាន ជាប្រចាំរហូតដល់ស្ថានភាពជំងឺ មានការធូរស្រាលឡើងវិញ ។ 

សូមជំរាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលចុះពិនិត្យមើលនោះ មានលោក ឈីវ ហុង អនុប្រធាន លោក ជា ប៉ោ លោក ហេង ឡុង  លោកស្រីវេជ្ជបណ្ឌិត សុខា សុធានី និង លោក ផាន់ វ៉ាន់និត ជាសមាជិកគ្រូពេទ្យស្មោះចិត្ត ។

បើបងប្អូន ចង់ជួយឧបត្ថម្ភ ដល់គ្រសារលោក ហោ ម៉ៅ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ គាត់ផ្ទាល់ ដោយបច្ចុប្បន្ន កូនស្រីពៅគាត់ជាអ្នកកាន់ គឺលេខ ០៩២ ៩៦ ៨១១០៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>