ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានបានថ្លែងសន្ទរកថា បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ថា ការអនុម័តក្របខណ្ឌ ភាពជាដៃគូរបស់អាស៊ានខែវិច្ឆិកា ឆ្នាំ២០១១ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលជាការកត់សម្គាល់មួយ យ៉ាងសំខាន់។
ក្នុងឱកាសបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅល្ងាចថ្ងៃ២០ ខែវិច្ឆិកានេះ នាវិមានសន្តិភាព ប្រធានអាស៊ានសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្របខណ្ឌភាពជាដៃគូ របស់អាស៊ានខែវិច្ឆិកាឆ្នាំ២០១១ ពិតជាមានសំខាន់ដោយសារបានកំណត់គៅលការណ៍ ទូទៅសម្រាប់ធ្វើឲ្យកាន់តែប្រសើរ និងគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅបន្ថែមទៀត នូវចំណងទាក់ទងរវាងអាស៊ានជាមួយដៃគូពាណិជ្ជកម្មសេរីរបស់ខ្លួន។
សម្តេចបញ្ជាក់ថា”កន្លងមកយើងសម្រេចបាននូវវឌ្ឍនភាព ជាច្រើននៅក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ ក្នុងនោះរួមាមនកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន ចិន កូរ៉េ ឥណ្ឌា អូស្រា្តលី ណូវែសសេឡង់ រួមជាមួយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ានជប៉ុន ដែលបានផ្តល់ឲ្យយើងនូវទំនុកទុក ចិត្តកាន់តែខ្លាំងឡើង”
សម្តេចបានមានប្រសាសន៍ថា “ការរៀបចំរបស់យើងនាពេល នេះ កើតឡើងក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ប្រាកដប្រជា។ តំបន់អាស៊ីបូព៌ា ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនរីកចម្រើនសេដ្ឋកិច្ច”៕