- សម្តេចតេជោ មានប្រសាសន៍នៅក្នុងថ្លែង សុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានថា កិច្ចប្រជុំបានពិភាក្សាទៅលើ វិស័យនយោបាយនិងសន្តិសុខ, វិទ្យាស្ថានសន្តិភាព ដើម្បីផ្សះផ្សា,មជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន (មូលដ្ឋាននៅកម្ពុជា)។
- សម្តេចបន្តថា អាស៊ាន បន្តការចរចាជាមួយមហាអំណាចទាំងប្រាំ សម្រាប់កម្មវធីតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ។
- អាស៊ានផ្តោតការយកចិត្តទុក ពន្លឿនសេរីភាវូបនីយកម្ម ស្តីពីសេវាកម្ម និងឯកភាពគ្នា លើការពន្លឿនល្បឿនក្របខណ្ឌអាស៊ាន សម្រាប់ការអភិវឌ្ឍន៍អាស៊ាន។
- សម្តេចមានប្រសាសន៍បន្តថា ដោយមានការគាំទ្រពី ADB វិទ្យាស្ថានមួយត្រូវបានបង្កើតឡើង ដើម្បីចូលរូម ផែនការតភ្ជាប់អាស៊ាន។ ដៃគូអាស៊ានបូកបី ក៏បានសន្យាជួយក្នុងគម្រោងការនេះផងដែរ។
- សម្តេចប្រធានអាស៊ានបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសម្របសម្រួលគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវ បានធ្វើឡើង ដោយមានការចូលរួមជាវិភាគទាន ពីសមាជិកអាស៊ាន ដោយស្មើភាព និងស្ម័គ្រចិត្ត។ កិច្ចប្រជុំរដ្ឋ មន្រ្តីស្រ្តីអាស៊ាន ក៏បានធ្វើឡើងនាខែតុលា ឆ្នាំ២០១២ នៅប្រទេសឡាវ ដើម្បីពង្រឹង និងលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ។
- ក្នុងឋានៈជាប្រធានអាស៊ាន បានចូលរួមនិងធ្វើជាតំណាងឱ្យអាស៊ានក៏បានចូលរូមកិច្ចប្រជុំកំពូល G20។ យើងក៏បានបង្ហាញកង្វល់របស់យើងផងដែរ ជុំវិញការប្រឈមនានា... ជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ និងគ្រោះ មហន្តរាយធម្មជាតិជាដើម។
- សម្តេចមានប្រសាសន៍ទៀតថា យើងបានប្រឈមនឹងបញ្ហាភាពមិនប្រកដប្រជានៃសេដ្ឋកិច្ចសាកល បានធ្វើ មានការប៉ះពាល់ដល់ដំណើរឆ្ពោះទៅមុខរបស់អាស៊ាន តែយ៉ាងណាយើងបានរួបរួមគ្នាយ៉ាងស្វិតស្វាញ ដើម្បី ពង្រឹងតួនាទីអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។
- សូមថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រទេសជាដៃគូ ដែលបានចូលរូមសហការ យ៉ាងមុតមាំ ក្នុងការធ្វើឱ្យកម្ពុជា ដែលបំពេញករណីកិច្ចរបស់ខ្លួន ជាប្រទេសម្ចាស់កិច្ច ប្រជុំកំពូលអាស៊ាននាឆ្នាំ ២០១២។
- សម្តេចបានថ្លែងទៀតថា យើងពិតជាមានមោទនភាព ដែលបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ៕