ភ្នំពេញ៖ បន្ទាប់បំពេញ ភារកិច្ចដ៏ល្អ ក្នុងឋានៈជាប្រធានអាស៊ាន អស់រយៈពេលពេញ១ឆ្នាំ ប្រទេសកម្ពុជា បាន ប្រគល់ញញួរអាស៊ានជូនដល់ប្រទេសប្រុយណេ ដែលជានិមិ្មតសញ្ញាថា ភារកិច្ចរបស់ខ្លួន ជាប្រធានអាស៊ានអស់ហើយ ដោយធ្លាក់ទៅលើប្រទេសប្រ៊ុយណេ វិញម្តង។
ប្រធានអាស៊ានឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ពោលគឺជាថ្ងៃដែលបញ្ចប់ជាស្ថាពរ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ បានប្រគល់ញញួរអាស៊ាន ជូនដល់ ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkia សម្រាប់ទទួលជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១៣។
សម្តេចបានសម្តែងសេចក្តីសង្ឃឹមថា ប្រទេសប្រ៊ុយណេ នឹងបំពេញតួនាទីឱ្យបានជោគជ័យថែមទៀត។
ព្រះចៅ ស៊ុលតង់ ដែលទើបបានទទួលញញួរ ពីសម្តេចតេជោ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០១២ ដែលបានបំពេញបេសកកម្មយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍ របស់អាស៊ាន៕