Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្លឹមសារសំខាន់ៗ របស់សម្តេចតេជោ ក្នុងសន្និសីទព័ត៌មាន នាវិមានសន្តិភាព

$
0
0

- ជាកិច្ចចាប់ផ្តើម នៃសន្និសីទព័ត៌មាន នៅចំពោះមុខអ្នកព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់អ្នកកាសែតជាតិ និងអន្តរជាតិនានា ដែលបានមកយកព័ត៌មានពីកិច្ចប្រជុំកំពូលនេះ។

- ពាក់ព័ន្ធការតភ្ជាប់អាស៊ាន សម្តេចមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ាន ស្នើឲ្យដៃគូអាស៊ាន ជួយផ្តល់មូល និធិហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

- បញ្ហាសមុទ្រចិនខាងត្បូង សម្តេចមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ាន និងបន្តដោះស្រាយ តាមរយៈកិច្ចសហ ប្រតិបត្តិការអាស៊ាន-ចិន។ ជាមួយគ្នានេះ អាស៊ានគំាទ្រថៃ ធ្វើជាអ្នកសម្របសម្រួលរវាងចិន និងអាស៊ាន លើ បញ្ហាសមុទ្រចិនខាងត្បូង។

- សម្តេចបន្តថា កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៥ បន្តពង្រឹងផែនសកម្មភាព២០១១-២០១៥។ អាស៊ាន ស្វាគមន៍ចិន ចំពោះការគាំទ្រដល់ការតភ្ជាប់អាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន-ចិន ស្វាគមន៍ខួបឆ្នាំទី១០ នៃក្រម ប្រតិបត្តិ។

- សម្តេចបន្តថា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន បានគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការ និងគាំទ្រវិភាគទានយ៉ាងច្រើនរបស់ជប៉ុន ក្នុងការគាំទ្រហិរញ្ញវត្ថុ ចំពោះការធ្វើសមាហរណកម្មអាស៊ាន។

- ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ បានគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការ ជាពិសេស ក៏ផ្តល់ ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន។ អាស៊ាន-កូរ៉េ គំាំទ្រកម្មវិធីលុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េដោយសន្តិវិធី។  អាស៊ាន-កូរ៉េ បានឯកភាពគ្នាជំរុញពាណិជ្ជ កម្មអាស៊ាន-កូរ៉េ ឲ្យបាន ១៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។

- អាស៊ាន+៣ គាំទ្រលើការធ្វើសមាហរណកម្មនាឆ្នាំ២០១៥ ជាពិសេសការតភ្ជាប់។ អាស៊ាប+៣ គាំទ្រផែនការ របស់អាស៊ាន។

- អាស៊ាន+ឥណ្ឌា លើកទី១០ គាំទ្រខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា នៅខែធ្នូ ខាងមុខនៅប្រទេសឥណ្ឌា។អាស៊ាន +ឥណ្ឌា វាយតម្លៃខ្ពស់ ចំពោះក្រុមឥស្សរជនឆ្នើមអាស៊ានឥណ្ឌា ដែលបានផ្តល់អនុសាសន៍សម្រាប់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងឯកភាពគ្នា លើគម្រោងធ្វើផ្លូវហាយវេ សម្រាប់ការភ្ជាប់ អាស៊ាន- ឥណ្ឌា។

- កិច្ចសន្ទានាអាស៊ានជាសាកល ជាសមិទ្ធិផលថ្មី របស់អាស៊ាន ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ភ្នំពេញ ក៏ដូចជា បញ្ហាផ្សេងទៀត សម្រាប់ឆ្លើយតបទៅនឹងប្រឈមនានាផងដែរ។ វាក៏បានជួយលើកមុខមាត់អាស៊ាន ក្នុងពិភព លោកផងដែរដែរ។

- ការចាប់ផ្តើមការចរចាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាមួយប្រទេសអូស្ត្រាលី ណូវែលសេឡង់ ឥណ្ឌា កូរ៉េ ជប៉ុននិងចិន។

- ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំប្រទេសដៃគូទាំង៦ បានប្រកាសភាពដៃគូគ្រប់ជ្រុងជ្រោយ នៃដំបន់សេដ្ឋកិច្ច សេរីរវាងអាស៊ាន អាស៊ាន+១ និងអាស៊ានជាមួយប្រទេសផ្សេងៗទៀត។

- សម្តេចតេជោ ហ៊ុន សែន បានសម្តែងការដឹងគុណចំពោះមន្រ្តីរាជរដ្ឋាភិបាលគ្រប់ស្ថានប័ន ក៏ដូចជាកម្លាំង ប្រដាប់អាវុធទាំងរក្សាសន្តិសុខ និងបង្កលក្ខណៈ ឲ្យកិច្ចប្រជុំនេះ សម្រេចបានជោគជ័យ។ ជាមួយគ្នានេះ សម្តេច បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលបានរួមគ្នាធ្វើឲ្យកិច្ច ប្រជុំដ៏ធំមួយនេះ សម្រេចបានជោគជ័យ និងប្រកបដោយមោទនភាព។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមយកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ។

- ដោយក្តីរំភើប និងក្តុកក្តួល ដោយស្រក់មកជាមួយនូវទឹកភ្នែកផងនោះ សម្តេចតេជោ បានទូលថ្វាយព្រះមហា ក្សត្រ និងសម្តេចម៉ែ និងគោរពថ្វាយ ចំពោះព្រះវិញ្ញាណក្ខ័ន្ធ កូនចៅបានកំពុងធ្វើកិច្ចការដ៏ល្អ សម្រេចជូនសម្តេច ឪ នូវកិច្ចការខ្លះ ដែលសម្តេចឪមិនទាន់បានសម្រេចនោះ។ អ្វីដែលសម្តេចឳ ចង់បាន គឺកិត្តិយសជាតិ ឥឡូវនេះគឺបានហើយ។

- ប្រសាសន៍ជាចុងក្រោយទាំងអួលដើមករលាំឡំជាមួយទឹកភ្នែកនោះ សម្តេចបានថ្លែងពីការលើកសរសើរពី បណ្តាមេដឹកនាំរបស់ប្រទេសមហាអំណាច ចំពោះវីរភាពរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>