Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស ខេង ប្រាប់ឲ្យអាជ្ញាធរ ខេត្តព្រះសីហនុ ត្រូវរក្សា បឹងព្រែកទប់ ឲ្យបាន

$
0
0

ព្រះសីហនុៈ ក្នុងពិធីផ្លាស់ប្តូរ អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នៅឯ សាលប្រជុំធំ សាលាខេត្តព្រះសីហនុ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន ប្រាប់ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែថែរក្សា បឹងព្រែកទប់ និងព្រៃជុំវិញឲ្យបានល្អ បើថែរក្សាមិនបានទេ វារលាយហើយកំពង់សោមនោះ ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដាច់ខាត ត្រូវរក្សាឲ្យបានចំពោះបឹងព្រែកទប់នេះ ។ លោក ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចមួយ យ៉ាង សំខាន់ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង ជាលំដាប់ និងជាពិសេសភ្ញៀវទេសចរជាតិ និង អន្តរជាតិតែងតែ ធ្វើដំណើរមកកំសាន្ត នៅក្រុងព្រះសីហនុយ៉ាងច្រើន ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុងព្រះសីហនុ ជួបប្រទះរួចហើយ ពីកង្វះទឹក ស្អាត ដោយត្រូវធ្វើយ៉ាងណា ពេលភ្ញៀវទេសចរ មកមុជទឹកសមុទ្រ ហើយ ត្រូវមានទឹកស្អាតងូតលាង សំអាតខ្លួនផងដែរ ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកជាវិធានការថា ទី១-ហាមទៅប៉ះពាល់ឲ្យសោះ ទី២-ត្រូវមានវិធានការស្តារឡើងវិញផងដែរ ទើបអាចរក្សាទឹក និងព្រៃជុំវិញនោះបាន ។ បើមិនដូច្នេះទេ ខេត្តនេះ នឹងលែងក្លាយទៅជាប៉ូលសេដ្ឋកិច្ចហើយ ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលវិធានការនានា របស់លោក អភិបាលខេត្តថ្មី ដោយសង្ឃឹមថា លោក ឈិត សុខុន និងអាចជួយសង្រ្គោះបឹងធម្មជាតិមួយនេះឡើងវិញ ដោយប្រជាពលរដ្ឋទាំងនោះ បានប្រាប់ថា គេមិនចង់បានការរក្សាផ្ទៃបឹងតែ ១៤ ហិកតានោះទេ ប៉ុន្តែគេ ត្រូវការបឹងធម្មជាតិដូចដើមឡើងវិញ ដែលមានផ្ទៃការពារ រងទឹកភ្លៀងចំនួន៩៥ហិកតាបន្ថែមទៀត ដែល ផ្ទៃរងទឹកភ្លៀងនេះ ត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់កាប់ចញ្រ្ចាំចែកគ្នាអស់ទៅហើយ ដោយមាន ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ជាពិសេសលោក ហ៊ុន ភី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទើបតែងតាំងថ្មី បានចុះហត្ថលេខា ចេញប្លង់ឲ្យអ្នកមានអំណាច និងអ្នក មានប្រាក់ ដោយមិនគោរព តាមលិខិតរបស់រដ្ឋមន្រ្តី របស់ខ្លួនទៀតផង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>