បារាំង៖ សាធារណរដ្ឋបារាំង សម្រេចបញ្ជូនក្រុមជំនាញ ទៅកាន់ប្រទេស នីហ្សេរីយ៉ា ដើម្បីជួយសង្រ្គោះ សិស្សសាលាស្រី ដែលមានវ័យពី ១៥ ទៅ ១៨ឆ្នាំ ជាង២០០នាក់ ត្រូវបានជំរិត ជាចំណាប់ខ្មាំង ដោយក្រុមពួកឥស្លាមនិយមជ្រុល Boko Haram រយៈពេលជាច្រើនសប្តាហ៌កន្លងមក នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅល្ងាចថ្ងៃ ព្រហស្បត្តិ ទី០៨ ខែឧសភា ឆ្នាំ២០១៤ ។
ការសម្រេចបញ្ជូនភ្នាក់ងារ ជំនាញខាងរំដោះចំណាប់ខ្មាំង របស់បារាំងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Francois Hollande បានថ្លែងតាមទូរស័ព្ទជាមួយ មេដឹកនាំប្រទេស នីហ្សេរីយ៉ា លុះមួយម៉ោងក្រោយមក ទើបបញ្ជូនកងកម្លាំងពិសេស ទៅជួយក្មេងស្រីដែលកំពុងរងគ្រោះ នៅទីក្រុង Abuja របស់ នីហ្សេរីយ៉ា ។
សូមជំរាបថា នាពេលថ្មីៗនេះកន្លងមកនេះ ក្រុមចលនាឧទ្ទាមមួយនេះបានប្រកាសឲ្យដឹងថា ពួកគេនឹងយកសិស្សសាលាស្រីៗទំាងនោះទៅលក់ ព្រមទំាងចាប់បង្ខំឲ្យរៀបការទៀតផង។