ភ្នំពេញ៖ លោក ស៊ូ ជីលាំង (Xu Qiliang) អនុប្រធាន គណៈកម្មាធិការយោធាមជ្ឈឹមបក្ស នៃសាធារណរដ្ឋប្រជា មានិតចិន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក និងប្រតិភូ មកកាន់កម្ពុជា នាពេលនេះ ដើម្បីជំរុញទំនាក់ ទំនងផ្នែកយោធាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ គោលដៅទស្ស នកិច្ច របស់លោក ស៊ូ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ សែន។
បើតាមលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបរវាងសម្តេចតេជោ និងលោក ស៊ូ ព្រម ទាំងគណៈប្រតិភូនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែឧសភា នេះ លោក ស៊ូ ជីលាំង បានបញ្ជាក់ពីគោលបំ ណងនៃទស្សនកិច្ចរបស់លោកថា ធ្វើឡើងក្នុងទិសដៅចំនួន៣ រួមមានទី១. បង្កើនការយល់ដឹងពីគ្នារវាងកម្ពុជា និងចិនជាយុទ្ធសាស្ត្រ ទី២. ជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់មកនូវផលប្រយោជន៍ពីគ្នាទៅវិញទៅមករវាង ប្រទេសទាំងពីរឱ្យកាន់តែស៊ីជំរៅ និងទី៣. ជំរុញទំនាក់ទំនងរវាងយោធា នៃប្រទេសទាំងពីរ ជាពិសេសលើការអភិ វឌ្ឍធនធានមនុស្ស ក្នុងន័យធ្វើឱ្យប្រទេសទាំងពីរ មានភាពថ្កុំថ្កើងរុងរឿង។
លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ផងដែរថា ក្នុងជំនួបនេះ លោក ស៊ូ បានសំដែងនូវការរីករាយយ៉ាងខ្លាំង និង អបអរសាទរ ចំពោះសមិទ្ធផល ដែលកម្ពុជាទទួលបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះ លោក ស៊ូ ដែលបានលើកឡើងនូវគោលដៅពីការបំពេញទស្សនកិច្ចនេះ ហើយសម្តេច ក៏បានស្វាគមន៍នូវរាល់គោលដៅនានា ដែលបានលើកឡើង ដោយអនុប្រធានគណៈកម្មាធិការយោ ធាមជ្ឈឹមបក្សរបស់ចិន៕