ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែង នូវក្តីរំភើបអូលដើមករហូតដល់ស្រក់ទឹកភ្នែក ក្រោយពេលដែលសម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅក្នុងសិន្និសីទសារព័ត៌មានទៅកាន់ក្រុម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅល្ងាចនៅថ្ងៃទី ២០ ខែវិឆ្ឆិកា ឆ្នាំ២០១២នេះ នាវិមានសន្តិភាព។
សម្តេចបានមានប្រសាសន៍ថា « ទូលព្រះបង្គំ សូមឆ្លៀតឱកាសនេះ ទូលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដែល មានព្រះគោរមងារជាសម្តេចព្រះរតនកោដ្ឋ ជ្រាបថា កូនចៅរបស់ព្រះអង្គ បាននិងកំពុងបំពេញកិច្ចការដ៏ល្អ ដែល កិច្ចការមួយចំនួនព្រះអង្គមិនទាន់បំពេញ។ ប៉ុន្តែឥឡូវនេះ កូនចៅ បានកំពុងបំពេញ ជំនួសសម្តេច ព្រះបិតា»។ «ទូលបង្គំនៅតែនឹកឃើញដល់ព្រះអង្គ ព្រមទាំងការពេញចិត្តចំពោះថ្នាក់ដឹកនាំទាំងឡាយ ដែលបានថ្លែងនៅក្នុង សុន្ទរកថារបស់ពួកគេ អំពីការសោកស្តាយចំពោះព្រះអង្គ»។
សម្តេចបានបន្តថា «ខ្ញុំសូមទោសចំពោះការដែលខ្ញុំមិនអាចទប់ទឹកភ្នែកបាន ចំពោះអ្វីដែលព្រះអង្គចង់បាន គឺកិត្តិ យសជាតិ ឥទ្បូវកិត្តិយសជាតិ កំពុងត្រូវបានលើកស្ទួយហើយ ក្នុងរយៈពេលដែលព្រះអង្គសោយទិវង្គត ដែល ព្រះអង្គមិនបានឃើញ។ ខ្ញុំសង្ឃឹមថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទតបានឃើញ នូវអ្វីដែលកូនចៅរបស់ព្រះអង្គ បាននិងកំពុងធ្វើនាពេលនេះ»៕