ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៥ល្ងាចថ្ងៃនេះ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី បានកកស្ទះចរាចរណ៍យ៉ាង ខ្លាំង និងមានរយៈពេលរាប់ម៉ោង ជាពិសេសនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរង្វង់ចោមចៅ។
រហូតដល់ម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា នេះ ផ្លូវមិនទាន់អាចធ្វើ ចរាចរណ៍បាននៅឡើយទេ អ្នកដំណើរ ដែលធ្វើដំណើរតាមម៉ូតូ បាននាំគ្នាលើកម៉ូតូឡើងលើឃឿនផ្លូវ ដើម្បីបន្ត ដំណើរទៅមុខ។
រហូតដល់ម៉ោងជិត៨យប់ថ្ងៃដដែល ព្រោះការកកស្ទះចរាចរណ៍អ្នកដំណើរត្រូវឡើងយន្តហោះមួយចំនួន សម្រេចចិត្ត ទាញវ៉ាលីចេញពីរថយន្តរត់ សំដៅទៅព្រលានយន្តហោះ ព្រោះខ្លាចខកជើងហោះហើរ។
រហូតដល់ម៉ោង ១០ និង៣៩នាទីយប់ថ្ងៃដដែល កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី នៅបន្តកកស្ទះចរាចរណ៍ មិនទាន់អាចធ្វើដំណើរបាននៅឡើយទេ។ មានអ្នកដំណើរជាច្រើន ត្រូវលុបចោលកម្មវិធី ដែលពួកគេត្រូវធ្វើនាល្ងាចថ្ងៃនេះ។
(រង្វង់មូល) ជនជាតិបរទេសបង្ខំចិត្តចុះពីរថយន្តអូសវ៉ាលី ដើរសំដៅទៅកាន់ព្រលានយន្តហោះ