ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានចុះជួយការងារ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួមនិងមន្ត្រីរាជការ ប្អូនប្រជាពលរដ្ឋ បានឧបត្ថម្ភប្រាក់ ជាង ៥ម៉ឺនដុល្លារ ដល់កាកបាទក្រហមសាខាខេត្ត។
ក្នុងកម្មវិធីរំលឹកខួបទី ១៥១ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៤ នៅខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានគៀងគរមន្ត្រី រាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត ចូលរួមឧបត្ថម្ភថវិកាកាកបាទក្រហមសាខាមណ្ឌលគិរី បានចំនួន ៥១០៥៥ដុល្លារ ដែលខ្លួនលោក ផ្ទាល់បានឧបត្ថម្ភចំនួន ១០.៤០០.០០០រៀលផងដែរ។
បន្ទាប់ពីលោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសកាកបាទ ក្រហមសាខាខេត្ត មានចំណាប់អារម្មណ៍បើកអង្គមទ្ទិញរំលឹកខួបនេះរួចមក លោក ស្វាយ សំអ៊ាង ប្រធានកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរីបានអានរបាយការណ៍ ប្រចាំឆ្នាំ២០១៣ ក្នុងខេត្ត បាន ឲ្យដឹងថា កន្លងមកសាខាកាកបាទ ក្រហមខេត្ត បានចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះ បញ្ហាផ្សេងៗ មានខ្យល់ព្យុះដួលរលំផ្ទះ, ភ្លើង ឆេះផ្ទះ, រន្ទះបាញ់ស្លាប់, គ្រោះថ្នាក់ចរាចរណ៍, អ្នកជំងឺអេដស៍, កុមារកំព្រា, ចាស់ជរាអត់ទីពឹង ដែលជាជន រងគ្រោះចំនួន ៣.៥៤៩នាក់ ស្មើនឹង ៧២៦គ្រួសារ ដែលចំណាយថវិកាឧបត្ថម្ភអស់ចំនួន ១១៦.៤១៦. ០០០រៀល។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះ ធ្វើឱ្យយើងយល់ កាន់តែច្បាស់ពីស កម្មភាពមនុស្សធម៌, កម្លាំងសាមគ្គីភាព, វប្បធម៌ចែករំលែក, ជួយគ្នាទៅវិញទៅមក រួមគ្នារកដំណោះស្រាយបញ្ហា ប្រឈមនានា ជួយសង្គ្រោះជនរងគ្រោះ បានទាន់ពេលវេលាក្នុងគ្រា មានអាសន្ន ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា “សូមមេត្តាបន្តចូលរួមកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ ដើម្បី ជួយដោះស្រាយ រាល់បញ្ហាប្រឈម ដែលកើតឡើងជាយថាហេតុ ដោយធម្មជាតិការប្រែប្រួល អា កាសធាតុ និងឧបទ្ទវហេតុ ផ្សេងៗទៀត ដោយស្ម័គ្រចិត្តបរិច្ចាគវិភាគទានជាសម្ភារៈ, ថវិកា, ស្បៀង អាហារ, ថ្នាំសង្កូវ ដើម្បីជួយឲ្យមាន និរន្តរភាពសកម្មភាព និងភាពម្ចាស់ការរបស់សាខាកាកបាទ ក្រហម ខេត្ត មណ្ឌលគីរី ក្នុងការជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបានទាន់ពេលវេលា”។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជន យុវជន ប្រជាពលរដ្ឋទូទៅ សុំឲ្យបន្ដចូលរួមសកម្មភាពមនុស្សធម៌ និងគាំទ្រទាំង សម្ភារៈ និងស្មារតី ដល់ កាកបាទក្រហម ខេត្ដឱ្យកាន់តែរីកចម្រើន និងកាន់តែមានប្រសិទ្ធភាពក្នុង សកម្មភាព មនុស្សធម៌របស់ខ្លួន ថែមទៀត។
គួរបញ្ជាក់ថា កាកបាទក្រហម អឌ្ឍចន្ទក្រហម បានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយកម្ពុជា បានចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាកបាទក្រហមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០៕