Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីយោធា ឆ័ត្រយោង លេខ៩១១ម្នាក់ ជាប់ចោទ ពីបទប្រើ អំពើហិង្សាដោយ ចេតនាទៅលើ យុវជនម្នាក់

$
0
0

កំពង់ចាមៈ   លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ថាករណី យុវជនម្នាក់ វាយកញ្ចក់ រថយន្តរបស់មន្ត្រី  យោធាហើយម្ចាស់ បានចាប់វាយ យុវជននោះបណ្តាល ឲ្យរងរបួស ក្នុងករណីនោះ លោក បានធ្វើការចោទប្រកាន់ ភាគីខាងមន្ត្រីយោធា ពីបទប្រើអំពើហឹង្សាដោយ ចេតនា រីឯយុវជនបង្ក ត្រូវចោទប្រកាន់ពីបទធ្វើឲ្យខូចខាត ទ្រព្យ សម្បត្តិគេ ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១២ នៅចំណុចភូមិលេខ៤ ឃុំជប់ ស្រុកត្បូងឃ្មុំ យុវជនម្នាក់ ឈ្មោះ អ៊ុក សុភ័ស្ស អាយុ១៧ឆ្នាំ រស់នៅភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ស្ថិតក្នុងអាការៈស្រវឹង បានវាយបណ្តាលឲ្យ ប្រេះស្រាំកញ្ចក់រថយន្តម៉ាក ស៊ើប ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខម. ២១៣៧ របស់មន្ត្រីយោធា កងការពារឆ័ត្រយោង លេខ៩១១ម្នាក់ឈ្មោះ ទូច ម៉េងសែ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចក្រចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ហើយភ្លាមៗនោះ មន្ត្រីយោធាឈ្មោះ ទូច ម៉េងសែ រួមនិងឪពុកក្មេកម្នាក់ទៀតឈ្មោះអ៊ី រដ្ឋា អតីតៈជាមន្ត្រីនគរបាល បានចាប់យុវជន នោះវាយបណ្តាល ឲ្យសន្លប់ និងរងរបួសជាដំណំ រួចប្តឹងនគរបាលឲ្យ ចាត់ការយកយុវជន ម្នាក់នោះទៅដាក់គុក ដោយមិនព្រមទទួល យកដំណោះ ស្រាយ អ្វីទាំងអស់ពីអាណាព្យាបាល ខាងយុវជនរងរបួស បើទោះជាខាងអាណាព្យាបាល យុវជនរងរបួសមានការអង្វរ និងសុំសងនូវ ប្រាក់សម្រាប់ ជួសជុលកញ្ចក់ រថយន្តនោះវិញក៏ដោយ។ ហើយករណីដដែលនេះ ក្រោយពីគ្មានសង្ឃឹម និងរកដំណោះស្រាយ ខាងយុវជនរងរបួសក៏ បានសម្រេច ចិត្តដាក់ពាក្យប្តឹង មន្ត្រីយោធានោះវិញ ពីបទប្រើអំពើហិង្សា វាយតប់ខ្លួនបណ្តាល ឲ្យសន្លប់ និងមានរបួសស្នាម ជាច្រើនកន្លែង។

ក្នុងករណីខាងលើនោះនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ដើមអម្ពិលមិនទាន់បានការបំភ្លឺពីលោក ទូច ម៉េងសែ មន្ត្រីយោធានៅ អង្គភាពឆ័ត្រយោង លេខ ៩១១បាននៅឡើយទេ។ ប៉ុន្តែបើទោះជាយ៉ាងនោះក្តី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម លោក ផាន់ សុភ័ក្រ បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ក្នុងករណីខាងលើ លោកបានញែក ចេញជាពីរករណី ដាច់ពីគ្នា ដោយ មួយករណីគឺរឿង យុវជន អ៊ុក សុភ័ស្សជាប់ចោទពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ចំណែក ឯម្ចាស់រថយន្តស៊ើប លោក ទូច ម៉េងសែ ជាប់ចោទពីបទ ប្រើអំពើហិង្សា ដោយចេតនា ហើយសំណុំរឿងនោះ លោក បានបញ្ជូនទៅឲ្យចៅក្រម ស៊ើប លោក អ៊ុំ ចាន់ថុល ជាអ្នកចាត់ការបន្ត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles