Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បង្ក្រាបការឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ ក្នុងស្រុកកំពង់លែង

$
0
0

កំពង់ឆ្នាំង៖ កម្លាំងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងអាជ្ញាធរដែនដី និងសហគមន៍ ក្រោមការដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផល កាលពីសប្តាហ៍កន្លងទៅនេះ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់គាស់ទន្ត្រាន ឈូសឆាយហ៊ុំព័ទ្ធដីព្រៃលិច ទឹក និងជីកប្រឡាយធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យុទ្ធនាការខាងលើ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា  ធ្វើឡើងក្រោមការបញ្ជារបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ សកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ អ្នកប្រព្រឹត្តត្រូវបានគេស្គាល់ថា មាន ឈ្មោះ ហៀ ហ៊ីន ប៉ុន្តែឈ្មោះនេះ បានរត់គេចខ្លួនពេលបែកធ្លាយព័ត៌មានដល់អាជ្ញាធរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ដីព្រៃលិចទឹក ដែលជនខិលខូចឈូសឆាយនេះ មានទំហំប្រមាណ ៣០ហិកតា និងជីកប្រឡាយថ្មីប្រវែង ៧០០ម៉ែត្រ មាត់៥ម៉ែត្រ ជំរៅ៣ម៉ែត្រ ព្រមទាំងបាន ឈូសឆាយភ្ជូររាស់ ព្រួសស្រូវ បានប្រមាណ២ហិកតាផងដែរ។

ក្នុងប្រតិតបត្តិការនេះ អាជ្ញាធរ បានរកឃើញគ្រឿងចក្រមួយចំនួនរួមមាន អេស្កាវ៉ាទ័រមួយគ្រឿង ត្រាក់ទ័រភ្ជួរដី ចំនួន ៣គ្រឿង រថយន្តដឹកដីចំនួន១គ្រឿង និងម៉ាស៊ីនច្រូតស្រូវចំនួន ១គ្រឿង និងសម្ភារៈមប្រើការងារឲ្យវិស័យ កសិកម្មមួយចំនួនទៀត។

វត្ថុតាង និងសំភារៈដែលសមត្ថកិច្ចបានរកឃើញ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឲ្យកម្លាំងនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះយាមរក្សាទុកនៅហ្នឹងកន្លែង រង់ចាំអនុវត្តតាមនីតិវិធី ។ បង្គោលតម្រុយ ព្រំដីជាច្រើន ត្រូវបានដកបំផ្លាញចោល រីឯប្រឡាយត្រូវលុបចោលផងដែរ។ យុទ្ធនាការបង្ក្រាបការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីរកចាប់ជនល្មើស និងអាចមាន អ្នកនៅក្រោយខ្នងពាក់ព័ន្ធក្នុងសកម្មភាពខាងលើនេះ៕     


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>