Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកដំណើរ៖ ផ្លូវជាតិ​ដទៃទៀត គួរធ្វើ​គំរូតាម ផ្លូវជាតិ​លេខ៤

$
0
0

ភ្នំពេញ៖  ផ្លូវជាតិលេខ៤ គឺជាខ្សែតភ្ជាប់ រាជធានីភ្នំពេញ ទៅបណ្តាខេត្តភាគនិរតី នៃប្រទេសកម្ពុជា ហើយត្រូវគេចាត់ទុកថា ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន និងការធ្វើដំណើរទេសចរណ៍ ហើយមិនតែប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផ្លូវនេះ បានកោតសរសើរថា ជាផ្លូវមួយសម្រាប់ជាគំរូ ដល់ផ្លូវដទៃទៀតផងដែរ ដោយសារផ្លូវនេះ ត្រូវបានយកចិត្តទុកដាក់ជុសជុល និងអ៊ុតកៅស៊ូថ្មីគ្រប់ពេលវេលា។

អ្នកធ្វើដំណើរនៅផ្លូវនេះបានថ្លែងថា តាមការសង្កេតឃើញរបស់ពួកគេ គឺមើលឃើញថា រយៈពេលច្រើនឆ្នាំមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ កន្លងមកផ្លូវជាតិលេខ៤ មានស្ថានភាពនៅតែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកដំណើរទាំងនោះ បានថ្លែងស្រដៀងគ្នាថា ការជួសជុលផ្លូវបានល្អប្រសើរខ្លាំង ហើយរលូងនិងធំទៀតផង។
អ្នកដំណើរទាំងនោះបានថ្លែងថា” មានការរៀបចំសារជាថ្មីឡើងវិញ និងមានការដាក់ភ្លើង សម្រាប់សំគាល់ពេលយប់ហ្នឹងគឺថា ល្អប្រសើរ ។ ក្នុងចំណោមផ្លូវជាតិទាំងអស់ ដែលខ្ញុំបានធ្វើដំណើរទៅ ខ្ញុំអាចនិយាយថា ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺមានភាពល្អប្រសើរជាងគេ ទាំងការដាក់ស្លាកសញ្ញា និងសល់ចំណីផ្លូវធំ សម្រាប់អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង។

សូមរំលឹកថាផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ សម្រាប់រយៈពេល ៣៥ឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន និងរាជរដ្ឋាភិបាលកម្ពុជា គឺក្រុមហ៊ុននេះ ត្រូវធ្វើការថែទាំ និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ទៅខេត្តព្រះសីហនុ ក្នុងចម្ងាយផ្លូវ ២១៤ គីឡូម៉ែត្រ ហើយក្រុមហ៊ុននេះ ត្រូវបានផ្តល់សិទ្ធិក្នុងការប្រមូលថ្លៃសេវា ប្រើប្រាស់ផ្លូវពីរថយន្តតូចធំ ដែលឆ្លងកាត់ផ្លូវជាតិនេះ។

តែយ៉ាងណាក្តីចំពោះ រថយន្តដឹកកម្មករ រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តកាកបាទក្រហម រថយន្តកម្លាំងប្រដាប់អាវុធ និងរថយន្តក្បួនគណៈប្រតិភូ ព្រមទាំងរថយន្តរបស់អាជ្ញាធរដែនដី នៅតាមដងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់ថ្លៃនោះទេ។

ដើម្បីធានាការថែទាំផ្លូវជាតិលេខ៤ ឲ្យបានល្អ នៅពេលថ្មីៗនេះ ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានចំណាយថវិកាប្រមាណជាង ៤លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់បង្កើតរោងចក្របេតុងកៅស៊ូក្រាលថ្នល់ ផ្ទាល់ខ្លួនមួយ នៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំង នាំចូលម៉ាស៊ីនអ៊ុតថ្នល់ទំនើប និងគ្រឿងចក្រថ្មីៗជាច្រើនបន្ថែមទៀត។ សម្រាប់ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ គ្រោងនឹងចំណាយថវិកាប្រមាណ ៧លានដុល្លារបន្ថែមទៀត សម្រាប់ការថែទាំ និងជួសជុលជាប្រចាំលើតួផ្លូវ ការអ៊ុតបេតុងកៅស៊ូ បន្ថែមមួយស្រទាប់ លើកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ, គម្រោងពង្រីកបន្ថែមជួរផ្លូវ ២ជួរបន្ថែមទៀតពីរទៅ ពីរមក) ពីរង្វង់មូលចោមចៅ ទៅដល់ទីរួមខេត្តកំពង់ស្ពឺ និងការពង្រីកចិញ្ចើមផ្លូវជាដើម។

អ្នកធ្វើចរាចរណ៍ លើផ្លូវជាតិលេខ៤ មួយចំនួន បានលើកឡើងថា ក្រុមហ៊ុន AZ ពិតជាអនុវត្តបានល្អ តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំ ផ្លូវជាតិនេះពិតមែន ដោយសារគេឃើញផ្លូវជាតិនេះ នៅតែរក្សាបានស្ថានភាពល្អដដែល ទោះជាឆ្លងកាត់ ពេលវេលាជាយូរឆ្នាំមកហើយ។
នៅចម្ងាយប្រមាណ ១០១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អ្នកដំណើរ នឹងមកដល់ ចំណុចមួយ ដែលគេហៅថា ជ្រោះពេជ្រនិល។ កាលពីអតីតកាល កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះ មានស្ថានភាពពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារផ្លូវរួមតូច និងចោត ហើយថែមទាំងបត់បែនខ្លំាង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ តែក្រោយមកស្ថានភាពផ្លូវ ត្រង់ចំណុចនេះត្រូវបានក្រុមហ៊ុនអេហ្សិត ធ្វើការកែលំអ ឲ្យមានភាពប្រសើរឡើងវិញ។

បើតាមអ្នកធ្វើដំណើរផ្លូវជាតិលេខ៤ នេះបានបន្តថា ការធ្វើដំណើរទៅលេងស្រុកកំណើត និងទៅកំសាន្តនៅរមណីយដ្ឋាននានា នៅថ្ងៃឈប់សម្រាក គឺជាជម្រើសដ៏ពេញនិយមមួយ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ក៏ដូចជា ភ្ញៀវអន្តរជាតិ តែយ៉ាងណាក្តីអ្នកដំណើរ ទាំងនោះអំពាវនាវដល់ ឲ្យអ្នកបញ្ជាយានយន្តគ្រប់រូប ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ បញ្ហាបច្ចេកទេសយានយន្ត ឲ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ, គោរពច្បាប់ចរាចរណ៍, ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចេះអធ្យាស្រ័យគ្នា ក្នុងការបើកបរផងដែរ ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរផ្សេងៗទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>