ភ្នំពេញ៖ បុរសចំនួន៣នាក់ ដែលមិនត្រូវបាន គេស្គាល់អត្តសញ្ញាណ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ត្រូវកម្លាំង សមត្ថកិច្ច ក្រសួងមហា ផ្ទៃចំនួន៣រថយន្ត ស្លៀកពាក់ស៊ីវិល ចាប់ខ្លួន ស្ថិតនៅ មុខមន្ទីរពេទ្យ កាល់ម៉ែត តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កែវផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ពីសំណាក់ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ យ៉ាងខ្លាំង និងបង្កឲ្យ មានការកក ស្ទះចរាចរ ទៀតផង។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មិនមាន សមត្ថកិច្ចណាម្នាក់ ចេញមកអះអាងថា ការចាប់ខ្លួនបុរស ទាំងបីនាក់នេះ គឺដោយសារ តែប្រព្រឹត្តិ បទល្មើសអ្វីនោះទេ និងជាការចាប់តាមដីកា ឫមួយយ៉ាងណានោះទេ។
ដោយឡែក អ្នកយកព័ត៌មាន ដើមអម្ពិល លោក គឹម ចន្ថា អ្នកយកព័ត៌មាន ប្រចាំខណ្ឌដូនពេញ ដែលយក ទូរស័ព្ទដៃ ថតរូប នៃសកម្មភាព ខាងលើនេះ ក៏ត្រូវសមត្ថកិច្ច ដែលគេអះអាងថា មកពីក្រសួងមហាផ្ទៃ ប្រុងមកចាប់ ទៅយកទៀតផង។ ការចាប់ខ្លួនបុរស ទាំងបីនាក់នេះ មិនរំខានសមត្ថកិច្ច មូលដ្ឋានឡើយ៕