Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តដឹកផ្លែស្វាយ បើកលឿនរេចង្កូត បុករះរបាំងថ្ម ចែកទ្រូងផ្លូវបាក់ ជាច្រើនកំណាត់

0
0

ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវតាមបណ្តោយមហាវិថី ម៉ៅសេទុង ស្ថិតនៅមុខផ្ទះលេខ ៤២៥ កែងផ្លូវលេខ ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបាក់ជាច្រើនកំណាត់ បន្ទាប់ពីបុរសម្នាក់បើករថយន្តដឹកផ្លែស្វាយទៅបុក រះ កាលពីម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។      

ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ជាក់ស្តែង បានរៀបរាប់ថា មុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខមួយគ្រឿង ដឹកផ្លែស្វាយយកទៅលក់នៅផ្សារដើមគរ បើកបរ ដោយបុរសម្នាក់វ័យជាង ៣០ឆ្នាំ ក្នុងល្បឿនលឿន។ ពេលដល់ចំណុចកើតហេតុកែងផ្លូវលេខ ២៣០ ស្រាប់តែ រថយន្តរេចង្កូតទាញទៅខាងឆ្វេងដៃ បុករះរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោលតែម្តង។

ប្រភពដដែលបានបន្តថា ចំពោះហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ប៉ុន្តែរថយន្ត ខូចខាតផ្នែកខាងមុខកៀបជាប់របាំងថ្មមិនអាចបន្តដំណើរទៅមុខទៀតនោះទេ។                  

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណអ្នកបើកបររថយន្តបង្កហេតុនេះនៅឡើយទេ ហើយរថយន្តដឹក ផ្លែស្វាយនេះ ត្រូវកន្លែងសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះវាស់វែង ស្ទូចយករថ យន្តបង្កហេតុទៅរក្សានៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយសងថ្លៃខូចខាត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images