ឥណ្ឌា៖ លោក Narendra Modi បានក្លាយទៅជា នាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា បន្ទាប់ពី គណបក្សប្រឆាំង Hindu nationalist Bharatiya Janata របស់លោក ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជាសកល នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅល្ងាច ថ្ងៃសុក្រនេះ ។
លទ្ធផល នៃការបោះឆ្នោតត្រូវបាន ប្រកាសជាផ្លូវការ នៅថ្ងៃ សុក្រទី ១៦ ខែឧសភា ឆ្នាំ២០១៤នេះ បង្ហាញថា គណបក្ស ជាតិនិយមហិណ្ឌូបាន ឈ្នះឆ្នោតដាច់ឆ្ងាយពី គណបក្សសមាជ របស់ លោក ម៉ាន់ម៉ូហាន់ ស៊ីញ ។ លោក Narendra Modi មានវ័យ ៦៣ឆ្នាំ ជាប្រធានគណបក្ស BJP បានថ្លែងសន្យាជាមួយប្រជាពលរដ្ឋឥណ្ឌាថា នឹងកែទម្រង់ដើម្បីសេដ្ឋកិច្ច របស់ឥណ្ឌាឲ្យល្អប្រសើរ ។
ការបោះឆ្នោតលើកនេះ មានអ្នកចូលរួមបោះឆ្នោតជាង ៨០០លាននាក់នៅក្នុងចំណោម ប្រជាពលរដ្ឋឥណ្ឌាសរុប ១២០០លាននាក់។
គណបក្ស BJP របស់លោក Modi ទទួលបានអសនៈចំនួន ២៧២អសនៈ ក្នុងចំណោមទំាង ៥៤៣ ចំណែកគណបក្សរបស់លោក ម៉ាន់ម៉ូហាន់ ស៊ីញ ទទួលត្រឹមតែ ៧០អសនៈប៉ុណ្ណោះ ។