កូឡំប៊ី៖ យ៉ាងហោចណាស់ មានកុមារ ៣២នាក់ បានស្លាប់ ក្នុងហេតុការណ៍ ឆេះរថយន្តក្រុង បន្ទាប់ពីត្រឡប់មកពី វិហារសាសនាគ្រឹស្ត។
យោងតាមទីភា្នក់ងារ សារព័ត៌មានអន្តរជាតិ នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះបានរាយការណ៍ថា ឧត្តសេនីយ៍ អាដាល លីអន មេបញ្ជាការប៉ូលិស មូលដ្ឋាន បានថ្លែងថា ករណីហេតុការណ៍ រថយន្តក្រុងឆេះ នៅ ភាគខាងជើង ទីក្រុងហ្វាន់ដាស៊ា ប្រទេសកូឡំប៊ី បណ្តាលឲ្យកុមារអាយុក្រោម ១៤ឆ្នាំ ស្លាប់ ៣២នាក់ និង១៨ នាក់ផ្សេងទៀត រួចពីសេចក្តីស្លាប់ ភាគច្រើនជាមនុស្ស ពេញវ័យ រួមទាំង អ្នកបើករថយន្តផងដែរ។
លោក អាដាល បានបញ្ជាក់ រថយន្តក្រុង អាចផ្ទុកចំនួន មនុស្សបានត្រឹមតែ ៣៨នាក់ប៉ុណ្ណោះ ប៉ុន្តែរថយន្តក្រុង ខាងលើ បែរជាដឹកលើសចំណុះ រហូតដល់ទៅ ៥០នាក់។ ចំណែកឯការឆេះរថយន្ត មិនមានរបាយការណ៍ ច្បាស់ លាស់នៅឡើយនោះទេ ៕