កំពត ៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ លោក ផែង វណ្ណះ រួមជាមួយ មិត្តភ័ក្រ មួយចំនួន នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook រួមមាន លោក Sam OL You មណី រតន៍ សំណាង អូន បាននាំយក អំណោយ របស់សប្បុរសជន ទៅឧបត្ថម្ភដល់ កុមារកំព្រា ចំនួន៤នាក់ នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ខណៈដែលពួកគេ កំពុងជួយបញ្ហា ផ្នែកជីវភាពរស់នៅ ។
លោក ផែង វណ្ណះ បានឲ្យដឹងថា អំណោយ ជាគ្រឿង ឧបភោគ បរិភោគ ដែលយកទៅជូន កុមារកំព្រា ទាំងនេះ រួមមាន អង្ករ ៧៥ គ.ក្រ មី៣កេះ ត្រីខ២០កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល១០ គ.ក្រ ចាន១០ ស្លាបព្រា ១២ សារ៉ុង១ មុង១ ភួយ១ នំ២ធុង ៣ប្រអប់ ក្រម៉ា១ ខោអាវ៤ កំប្លេ កន្ទេល១ ធុងទឹក១ និងថវិកា ២៣០ដុល្លារ ។
ជាការកត់សម្គាល់ លោក ផែង វណ្ណះ និងមិត្តភ័ក្រ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook តែងតែនាំយក អំណោយ ជាគ្រឿង ឧបភោគ បរិភោគ ទៅចែកជូន និងឧបត្ថម្ភ ដល់ជនក្រីក្រ និងជួបបញ្ហាផ្នែកជីវភាព នៅតាមខេត្ត មួយចំនួន ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា លើការងារ សប្បុរសធម៌ទាំងនេះ៕