ឧត្តរមានជ័យ៖ កាលពីពេលថ្មីៗនេះ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងកាំភ្លើងធំ ដែលឈរជើងនៅទិសទី៣ យោធភូមិភាគទី៤ រួមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡុង សុទី មេបញ្ចា ការរង និងជានាយសេនាធិកា នៃបញ្ជាការដ្ឋាន កាំភ្លើងធំអគ្គបញ្ជាការ និង លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ ដែលប្រចាំការនៅទិសទី៣ យោធភូមិភាគទី៤ ។
ក្នុងឱកាស ចុះសួរសុខទុក្ខនោះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើរ និងផ្តាំផ្ញើដល់បងប្អូនឲ្យ យកចិត្តទុកនូវបញ្ហាសុខភាព ការហូបចុក ឲ្យមានអនាម័យ ប្រើប្រាស់ទឹកឆ្អិន សំរាកពេល យប់ត្រូវដាក់មុង បញ្ជៀសបាន នូវជម្ងឺដង្កាត់ផ្សេងៗ និងចេះឆ្លៀតដាំបន្លែរួម ផ្សំគ្រប់ប្រភេទ ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ បន្ថែមលើគោលរបបរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ជាមួយគ្នា នេះផងដែរ លោកនាយឧត្តមសេនីយ៍ ក៏បានក្រើនរំព្ញកដល់បងប្អូន ឲ្យចេះថែទាំសំភារៈយោធបរិក្ខា ជាពិសេសអាវុធ យុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដោយរៀបចំទុកដាក់ឲ្យ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបោសសំអាតលេណ ដ្ឋានឲ្យបានល្អ ។ លោកនាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៏បានផ្តល់នូវ ថវិកាមួយចំនួន ដល់មេបញ្ជាការ និងកងកម្លាំងដែលឈរជើង នៅក្នុងតំបន់ផងដែរ ។ បន្ទាប់មកលោក នាយឧត្តមសេនីយ៍ និងប្រតិភូបានចូលពិនិត្យ មើលផ្ទះបាយ និងការទុកដាក់នូវអាវុធ គ្រាប់រសវ ព្រមទាំងលេណដ្ឋាន៕