Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក សំហេង បុរស អគ្គនាយក និងជាប្រធាន​ក្រុមការងារ យុវជន​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម ទិវា​កុមារ​អន្តរជាតិ ១ មិថុនា នៅសាលារៀន​គៀនស្វាយ​ក្នុង

$
0
0

កណ្ដាល៖ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៤ នៅសាលាបឋមសិក្សា វត្តគៀនស្វាយក្នុង ក្រុមការងារយុវជនក្រសួងសង្គមកិច្ច និងសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ កាយរិទ្ធិរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអប់រំ និងកីឡា បានសហការរៀបចំ ប្រារព្ធខួបលើកទី ៦៥ ទិវាកុមារអន្តរជាតិ ទិវាកុមារកម្ពុជា ១ មិថុនា និងខួបលើកទី ១៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា ក្រោមអធិបតីភាពលោក សំហេង បុរស អគ្គនាយក និងជាប្រធានក្រុមការងារយុវជនសង្គមកិច្ច ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី គណៈប្រតិភូអមដំណើរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៦០ នាក់ ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក  សំហេង បុរស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងក្រុមការងារយុវជនសង្គមកិច្ច និងសហភាពសហព័ន្ធ យុវជនរាជធានីភ្នំពេញ ដែលបានរួមចំណែកយ៉ាងសកម្ម រៀបចំពិធីនេះឡើង ក្នុងគោលបំណងពង្រឹងកិច្ចការពារ និងបន្តលើកកម្ពស់ការអនុវត្ត សិទ្ធិជាមូលដ្ឋានរបស់កុមារ ប្រកបដោយប្រសិទ្ធិភាព ។

លោកបានបន្តទៀតថា ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា គឺប្រារព្ធឡើងក្រោមប្រធានបទ ” រួមគ្នាលុបបំបាត់អំពើ ហឹង្សាលើកុមារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ “ និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ ពង្រីកកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ “ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសអំពើជួញដូរ ផ្លូវភេទកុមារ អំពើហឹង្សាលើកុមារ និងពលកម្មធ្ងន់ធ្ងរលើកុមារ ។

លោកបានគូសបញ្ជាក់ទៀតថា កម្ពុជាបានឆ្លងកាត់នូវ មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កដោយរបប ប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋ រាប់លាននាក់ និងបំផ្លាញសង្គមជាតិខ្ទេចខ្ទី ដល់ឫសគល់ ក្នុងនោះកុមារក៏ត្រូវទទួល នូវការសម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងវេទនា ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ការស្តារ និងការអភិវឌ្ឍប្រទេសជាតិឡើងវិញពី បាតដៃទទេ រហូតមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ ទន្ទឹមនឹងនេះ សិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកុមារនៅកម្ពុជា ត្រូវបានការពារ និងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “ កុមារ គឺជាទំពាំងស្នងឬស្សី “ ។

លោក សំហេង បុរស មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែ ផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី ចំពោះកុមារគ្រប់ស្រទាប់ទាំងអស់ ជាពិសេសបានជម្រុញ ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដោយផ្អែកលើគោលការណ៍ចម្បង ៣ គឺៈ ១. ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ, ២. កិច្ចសហការ ជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ និង ៣. លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សំហេង បុរស និងក្រុមការងារ បានចែកជូននូវសម្ភារៈសិក្សា ចំណីអាហារ ភេសជ្ជៈ និងថវិកាមួយចំនួនជូន ដល់លោកគ្រូអ្នគ្រូ ប្អូនៗកុមារាកុមារី ព្រមទាំងមានការលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាសទរក្នុង ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៤ ផងដែរ ៕ 


Viewing all articles
Browse latest Browse all 8042

Trending Articles