Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អំពាវនាវឲ្យបង្កើន ការផ្សព្វផ្សាយ នូវគំរូល្អ ជូនដល់កុមារ

$
0
0

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានថ្លែងអំពាវ នាវដល់ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី និងបណ្តាញមួយចំនួនទៀត បង្កើនការផ្សព្វផ្សាយនូវ កម្មវិធីល្អៗ ក៏ដូចជាគំរូវីរៈភាពនានា ជូនដល់កុមារកម្ពុជា ដើម្បីបណ្តុះនូវគំនិតចូលរួមកសាង និងអភិវឌ្ឍន៍សង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា លើកទី៦៥ និងទិវាពិភពលោកប្រឆាំងពល  កម្មកុមារ ១២ មិថុនា លើកទី១៣ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤នេះ  លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ និងសុខាមាលភាពរបស់កុមារ រាជរដ្ឋាភិបាលកម្ពុជា នៅ  ក្រោយស្វែងរកសន្តិភាពដ៏ពេញលេញហើយនោះ សម្រេចនូវសមិទ្ធិផលជាច្រើន ដូចជា ការអនុវត្តតាមសន្ធិសញ្ញា  អនុសញ្ញា របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិរបស់កុមារ។ មិនតែប៉ុណ្ណោះ កម្ពុជា បានចងក្រងនូវអនុ  ក្រឹត្យ និងលិខិតបទដ្ឋានជាច្រើនផ្សេងទៀត ក្នុងការគាំពារ និងធានាបាននូវការលើកកម្ពស់ និងគោរពសិទ្ធិរបស់កុមារ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងដល់កុមារថ្នាល់អប់រំជាច្រើន ត្រូវបានសាង  សង់ឡើង ហើយបំផុសដល់អាជ្ញាធរ និងមាតា បិតា ឲ្យចូលរួមបញ្ជូនកុមារតូចៗទៅទទួលយកនូវការអប់រំ។

លោកស្រីឧបនាយករដ្ឋមន្រ្តី នៅបានគូសបញ្ជាក់ទៀតថា ការអប់រំ ជាកាយវិការ ដ៏មានសារៈសំខាន់សម្រាប់បណ្តុះ  បណ្តាលដល់កុមារកម្ពុជា ឲ្យក្លាយទៅជាទំពាំង ទៅសរសរស្តម្ភ នៃប្រទេសជាតិ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទូចឲ្យកម្មវិធីទូរទស្សន៍នានា ពង្រឹង និងកែប្រែលើនាទីកុមារធ្វើ បញ្រ្ជាបនូវការយល់ដឹងលើផ្នែកសីលធម៌ ចរិយាធម៌ និងវប្បធម៌ថ្លៃថ្នូររបស់ខ្មែរទៅដល់កុមារ ដើម្បីបណ្តុះនូវគំនិត  ល្អៗ និងជួយឲ្យកុមារក្លាយជាពលរដ្ឋល្អ និងជាសរសរទ្រូងប្រទេសជាតិទៅថ្ងៃអានគត។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើននូវការផ្សព្វផ្សាយពីគំរូវីរៈភាព  របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។ បើតាមលោកស្រីឧបនាយករដ្ឋមន្រ្តី ដោយសារគំរូវីរៈភាព ការខិតខំ  ប្រឹងប្រែង និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ  មន្ត្រីកម្ពុជា ទើបជួយឲ្យកុមារទទួលបានការរួសនៅល្អប្រសើរ និងទទួលបានសិទ្ធិសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ន នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ចំណុចនេះ ខ្ញុំរំលឹកគ្រប់កម្មវិធីទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី  បង្កើនការផ្សព្វផ្សាយ រើសយកគំរូល្អ សកម្មភាពល្អ នៃការគ្រប់គ្រង ការអប់រំ ដល់កុមារា កុមារីតូចៗ...។ ផ្សព្វ  ផ្សាយឲ្យបានច្រើន ឲ្យបានឃើញពីវីរៈភាព កុំឲ្យពួកគេយកនូវគំរូមិនល្អ ដែលនាំឲ្យខូចអនាគតកុមារ។ ត្រូវឲ្យគេ  ដឹងថា ព្រោះតែការខិតខំយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលនានា ទើបជួយពួកគេឲ្យមានថ្ងៃ  នេះ»។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា  នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានរួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ០១ មិថុនា លើកទី៦៥ និងទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លើកទី១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមរំលឹកផងដែរថា ទិវាកុមារអន្តរជាតិ ១ មិថុនា លើកទី៦៥ នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រូមគ្នា លុបបំបាត់អំពើហិង្សា លើកុមារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ»។ រីឯទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា ខួបលើកទី១៣ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ពង្រីកកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំង ពលកម្មកុមារ»។

ទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅលើពិភពលោក កម្ពុជាក្រោយពេលរំដោះ ចេញពីរបបអាវខ្មៅ ប៉ុល ពត និងក្រោយពេលស្វែងរកសន្តិភាពបានពេញលេញ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ  គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏បានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ផងដែរ។ ទិវាកុមារអន្តរជាតិ ១ មិថុនា ធ្វើឡើងក្នុងបំណងឲ្យមនុស្សទូទាំងពិភពលោក ចងចាំនូវឧក្រិដ្ឋកម្មដ៏សា ហាវព្រៃផ្សៃ កាប់សម្លាប់ស្រ្តី និងកុមារ នៅភូមិលីឌីសែ ប្រទេសឆេក និងភូមិអ៊ូរ៉ាឌូ ប្រទេសបារាំងក្នុងអំឡុងឆ្នាំ  ១៩៤២-១៩៤៤ នៃសង្រ្គាមលោកលើកទី២ របស់ពួកហ្វាសសស៊ីសអ៉ីត្លែរ និងរួមគ្នាបំបាត់អំពើហិង្សា ដើម្បីថែ  រក្សាសន្តិសុខលើពិភពលោក។

ទិវាកុមារអន្តរជាតិ ១ មិថុនា ជាទិវាមួយ ដែលបំផុសស្មារតីដល់ មនុស្សជាតិទាំងអស់ឲ្យយកចិត្តទុកដាក់ដល់សុខុ  មាលភាពកុមារ និងជាទិវាសាមគ្គីអន្តរជាតិរបស់កុមារលើពិភពលោក។

ដោយឡែកទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ត្រូវបានបង្កើតឡើង ដោយអង្គការពលកម្មអន្តរជាតិ  សំដៅលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជា៖ ទាសករកុមារ  ការជួញដូរកុមារ ពេស្យាចារកុមារ កុមារក្នុងជម្លោះប្រដាប់អាវុធ ការប្រើប្រាស់កុមារក្នុងស្ថានភាពងាយរងគ្រោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>