ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០ ១៤នេះទៅ សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងការធ្វើថ្មី និងការធ្វើឡើងវិញ ត្រូវបង់ថ្លៃ ១ម៉ឺនរៀល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា បានឲ្យដឹងថា ការយកថ្លៃលើធ្វើអត្ត សញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋ ក្នុងការចំណាយថវិកាជាតិ សម្រាប់កិច្ចដំណើរ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយទាំងអស់ជាបន្ទុក របស់រដ្ឋ។
បើតាមសេចក្តីប្រកាសចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ ក៏បានឲ្យដឹងផងដែរថា ការកំណត់យកថ្លៃធ្វើអត្ត សញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយគាំទ្រ និងធានានិរន្តរភាពដល់ដំណើរការងារផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរតាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចជាពល រដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ ដល់ថវិកាជាតិ។
ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និង ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បី ធានាបានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ ក្នុងការបំពេញទម្រង់បែបបទនានា ទៅតាមច្បាប់កំណត់៕