Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសម្នាក់ សម្រេចលោតទឹក សម្លាប់ខ្លួន ដោយសារជំងឺ ប្រចាំកាយ

$
0
0

កំពង់ចាមៈ បុរសម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ បានជិះម៉ូតូមកលោតពីលើស្ពាន គីហ្សូណា ខេត្ដកំពង់ចាម កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ។ ហើយរហូតដល់រសៀលថ្ងៃទី៣ នេះ សាច់ញាតិ និងសមត្ថកិច្ច រកមិនទាន់ឃើញជនរង គ្រោះនៅឡើយទេ ។

លោក គឹម វុទ្ធី នាយនគរបាលប៉ុស្តិ៍ការពារស្ពាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ហាក់ វណ្ណៈ មានទីលំនៅ ភូមិទី៦ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។ លោក នាយប៉ុស្តិ៍ បានបន្តថា កាលពីម៉ោង១០ព្រឹកថ្ងៃទី២ ខែមិថុនា ជនរងគ្រោះបានជិះម៉ូតូម៉ាក សង់កូរ៉េមួយគ្រឿងមកពីផ្ទះ ដោយប្រាប់ប្រពន្ធថា មកកាត់សក់ នៅទីរួមខេត្តកំពង់ចាម ។ ប៉ុន្តែ នៅពេលដែលជនរងគ្រោះជិះម៉ូតូមកដល់លើស្ពាន គីហ្សូណាចំណុច សរសរ P10-11 ក៏បានលោតចុះទៅក្នុងទឹកទន្លេ បន្សល់ទុកម៉ូតូ ស្បែកជើងមួយគូរ និងមួកមួយនៅលើស្ពាន។នៅពេលលោតចុះទៅដល់ក្នុងទឹក ជនរងគ្រោះបានហែលចម្ងាយ៥-៦ម៉ែត្រ ពីចំណុចដែល លោតចុះទើបលេចទៅ ក្នុងទឹកសន្សឹមៗបាត់ទៅ។ 

ប្រភពពីសាច់ញាតិ ជនរងគ្រោះបានអះអាងថា ជនរងគ្រោះ ឈ្មោះ ហាក់ វណ្ណៈ កន្លងមកមានជំងឺមហារីក នៅគុម្ភត្រចៀក បានឆ្លងកាត់ព្យាបាលមកដែរប៉ុន្តែ នៅមិនទាន់បានធូរស្បើយ ជាមួយគ្នានោះ ជនរងគ្រោះ ក៏មានអាការៈដូចជា មុស្សកើតជំងឺសសៃប្រាសាទដែរ។ យ៉ាងណាក៏ដោយ លោក នាយប៉ុស្តិ៍ បានបញ្ជាក់ថា សពជនរងគ្រោះបច្ចុប្បន្ន សាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចកំពុង ជួលទូកជិះតាមរក នៅឡើយតាមដងទន្លេមេគង្គ៕


Viewing all articles
Browse latest Browse all 8042

Trending Articles