Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមប្រឆាំង របបរាជានិយម ធ្វើបាតុកម្ម ទាមទារធ្វើប្រជាមតិ ជ្រើសរើសព្រះរាជា ដោយខ្លួនឯង

$
0
0

MADRID: ភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ក្រុមប្រឆាំងរបប រាជានិយមរាប់ពាន់នាក់ បានប្រមូលគ្នានៅតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មទាមទារជ្រើសរើស ព្រះរាជាថ្មី ដោយការធ្វើប្រជាមតិ បន្ទាប់ពីព្រះរាជា Juan Carlos ដាក់រាជ្យសម្បតិ្ត។

ក្រុមបាតុករភាគច្រើន មកពីបក្សនយោបាយឆ្វេងនិយម និងក្រុមប្រឆាំងរបបរាជានិយម ដែលបានទាមទារ ការបោះឆ្នោតជ្រើសរើស ព្រះរាជា ដោយការធ្វើប្រជាមតិ ជាជាងការផ្ទេររាជសម្បតិ្ត ពីបិតាដែលមានវ័យ៧៦ឆ្នាំ ដល់បុត្ររបស់ទ្រង់ ដែលមានព្រះនាមថា Felipe ទីបួន។

ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រីប្រទេស អេស្ប៉ាញ លោក Mariano Rajoy លើកឡើងថា របបរាជានិយម បានទទួលការគាំទ្រខ្ពស់ក្នុងប្រទេស អេស្ប៉ាញ។ ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្តនឹងរបបនេះ អាចស្នើ ធ្វើកំណែទម្រង់ច្បាប់បាន ព្រោះពួកគេមានសិទ្ធធ្វើបែបនេះ ប៉ុន្តែប្រជាពលរដ្ឋមិនអាចធ្វើអ្វីដែលផ្ទុយ ពីច្បាប់បានឡើយ។

គួរបញ្ជាក់ថា ប្រជាប្រិយភាពរបស់ព្រះរាជា Carlos បានធ្លាក់ចុះ បន្ទាប់ពីប្រជាពលរដ្ឋបានដឹងថា ទ្រង់បាន ធ្វើទស្សនកិច្ចបរបាញ់ដំរីដោយខ្ជះខ្ជាយថវិកាសន្ធឹកសន្ទាប់ ក្នុងពេលដែលប្រទេសកំពុងជួបនឹងវិបត្តិហរិញ្ញវត្ថុ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>