ភ្នំពេញ ៖ ព្រឹកស្អែកនេះ បើមិនមានការ ប្រែប្រួលទេ ក្រុមការងារដែលបានបង្កើតឡើង ដោយលោកឧប នាយករដ្ឋមន្ដ្រី ស ខេង ដើមី្បចុះទៅធ្វើការស្រាវជ្រាវលើភាព មិនប្រក្រតី ការងារស្ថិតិ និងអត្ដសញ្ញាណ ប័ណ្ណ ដែលប្រព្រឹត្ដឡើងដោយប្រធានការិ យាល័យស្ថិតិ និងអត្ដសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរ បាលខេត្ដកំពង់ចាម គឺលោក ហម រដ្ឋា នោះ នឹងចាប់ផ្ដើមដំណើរការការងារស៊ើបអង្កេតរបស់ខ្លួនហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ មុនចេញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ ការ មួយ ចាត់តាំងក្រុមការងារមួយក្រុមដឹកនាំ ដោយលោកឧត្ដមសេនីយ៍ឯក ថោង សំអាត អគ្គនាយក រង អត្ដសញ្ញាណកម្មជាប្រធាន ដើម្បីចុះស្រាវជ្រាវលើភាពមិនប្រក្រតី ការងារស្ថិតិ និងអត្ដសញ្ញាណ ប័ណ្ណនៅស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាម ។
ការបង្កើតក្រុមការងារចុះធ្វើការស្រាវ ជ្រាវខាងលើនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មន្ដ្រីនគរបាលជា ច្រើន ចំណុះឱ្យការិយា ល័យស្ថិតិ និងអត្ដសញ្ញាណប័ណ្ណនៅស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាមបាន ដាក់ពាក្យ បណ្ដឹងទៅថ្នាក់លើ និងប្ដឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ លើករណីប្រធាន ការិយាល័យ ឃុបឃិតជាមួយប្អូនប្រុសម្នាក់ ឈ្មោះ ហម ប៊ុនឡេង ដែលជាមន្ដ្រីបម្រើ ការងារនៅក្នុងការិយាល័យ នេះដែរនោះ ប្រព្រឹត្ដអំពើពុករលួយ យកលុយពីប្រជា ពលរដ្ឋក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណ និង សៀវ ភៅស្នាក់នៅជាដើម និងបន្ទាប់ពី លោកស្នងការនគរបាលខេត្ដ ដែលទើបទៅ ទទួលតំណែងថ្មី បានធ្វើ របាយការណ៍ រាយ ការណ៍ពីភាពមិនប្រក្រតីនេះ ទៅកាន់អគ្គ ស្នងការនគរបាលជាតិរួចមក ។
យោងតាមប្រភពព័ត៌មាន ដែលដក ស្រង់ចេញពីរបាយការណ៍បណ្ដឹង របស់មន្ដ្រី នគរបាលចំណុះឱ្យ ការិយាល័យស្ថិតិ និង អត្ដសញ្ញាណប័ណ្ណ ដែលមានលោកវរ សេនីយ៍ ហម រដ្ឋា ជាប្រធានការិយាល័យ នោះ បានរៀបរាប់ឱ្យដឹងថា កន្លងមកលោក ហម រដ្ឋា និងបក្ខពួក ជាពិសេសប្អូនប្រុស ឈ្មោះ ហម ប៊ុនឡេង បានឃុបឃិតគ្នា ប្រព្រឹត្ដអំពើពុករលួយ ក្នុងការធ្វើអត្ដ សញ្ញាណប័ណ្ណ ក៏ដូចជាការធ្វើសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅជាដើមជូនប្រជា ពលរដ្ឋ រួចហើយប្រព្រឹត្ដអំពើពុករលួយយក លុយស្រេចតែ អំពើចិត្ដ ។ ក្នុងនោះសម្រាប់ សៀវភៅគ្រួសារ១ក្បាល បើធ្វើរយៈពេល មួយថ្ងៃហើយ ប្រជាពលរដ្ឋត្រូវ បង់លុយ ទៅឱ្យលោក ហម រដ្ឋា និងបក្ខពួកក្នុង ចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល បើធ្វើរយៈពេលមួយ សបា្ដហ៍ហើយ ត្រូវបង់លុយ ២ ម៉ឺនរៀល បើធ្វើពី ១៥ថ្ងៃទៅ២០ថ្ងៃបាន ត្រូវបង់លុយ ១ម៉ឺនរៀល និង ពី១ខែទៅ២ ខែ ត្រូវបង់លុយ ៥ពាន់រៀល ។ ចំណែកឯ ការធ្វើអត្ដសញ្ញាណប័ណ្ណវិញ ក្នុងនោះធ្វើ រយៈ ពេលមួយថ្ងៃហើយ ត្រូវបង់តម្លៃ ៥០ ដុល្លារ ធ្វើរយៈពេល ១សបា្ដហ៍ត្រូវបង់ ២៥ ដុល្លារ ។ សម្រាប់ សៀវភៅ ក១, ក៣ ត្រូវ បានលោក ហម រដ្ឋា កំណត់ឱ្យលក់១ក្បាល ១ម៉ឺនរៀល និងសៀវភៅស្នាក់ នៅក២ លក់ ១ក្បាល ២ពាន់រៀល ។ ការប្រព្រឹត្ដអំពើ ពុករលួយ គាបយកលុយពីប្រជាពលរដ្ឋ តាម រយៈការធ្វើអត្ដសញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅខាងលើនេះ ដើម្បីការពារ ការបែកការណ៍ដឹងទៅ ដល់ថ្នាក់លើ ជា ពិសេស ការធ្វើអត្ដសញ្ញាណប័ណ្ណគំរូថ្មីនោះ លោក ហម រដ្ឋា បានរត់ការផ្លាស់ប្ដូរប្អូន ប្រុសរបស់ខ្លួនម្នាក់ឈ្មោះ ហម ប៊ុនឡេង ដែលជាមន្ដ្រីនគរបាលនៅស្រុកស្រីសន្ធរមក ធ្វើការនៅការិ យាល័យរបស់ខ្លួន ទទួល បន្ទុកកាន់ម៉ាស៊ីនផ្ទុកទិន្នន័យអត្ដសញ្ញាណប័ណ្ណ ហើយសហការគ្នាយកលុយ ចំពោះ អ្នកដែលចង់មកផ្លាស់ប្ដូរ ឬក៏ធ្វើថ្មីក្នុងតម្លៃ ១សន្លឹកចាប់ពី ៤០ដុល្លារ ទៅ ៤៥ដុល្លារ ។
របាយការណ៍បណ្ដឹង បានឱ្យដឹងបន្ថែម ថា តាមការប៉ាន់ប្រមាណជាមធ្យមមួយ សបា្ដហ៍ លោកវរសេ នីយ៍ ហម រដ្ឋា អាច ប្រមូលលុយបានពីការលួចធ្វើសៀវភៅ គ្រួសារ និងអត្ដសញ្ញាណប័ណ្ណក្នុងចន្លោះពី ៤០០០ទៅ ៦០០០ដុល្លារ តាំងពីសម័យ លោក នួន សាមីន នៅធ្វើជាស្នងការនគរ បាលខេត្ដមកម្ល៉េះ។ ក្រៅពីការប្រព្រឹត្ដអំពើ ពុករលួយដូចរៀបរាប់ខាងលើ នាយការិយា ល័យរូបនេះ នូវបានស៊ីដាច់ ឬក៏កិប កេង ប្រាក់ដែលថ្នាក់លើផ្ដល់សម្រាប់ជាការលើក ទឹកចិត្ដ ដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួនចុះ បំពេញការ ងារ ប្រមាណពី ៣០០ទៅ៤០០ លានរៀលថែមទៀតផង ខណៈដែលប្រាក់ លើកទឹកចិត្ដនេះគឺថ្នាក់លើ ប្រគល់ឱ្យចំនួន ១០០០រៀល សម្រាប់អត្ដសញ្ញាណប័ណ្ណ ១ សន្លឹក តែលោក ហម រដ្ឋា មិនបានយក ទៅ បើកឱ្យកូនចៅនោះឡើយ ។
ខាងលើនេះ គឺគ្រាន់តែជាការរៀបរាប់ ត្រួសៗ នៅក្នុងបណ្ដឹងរបស់មន្ដ្រីថ្នាក់ក្រោម និងរបាយការណ៍ របស់ស្នងការតែប៉ុណ្ណោះ ដោយរឿងអាស្រូវរបស់លោកប្រធានការិយាល័យ ហម រដ្ឋា គឺនៅមានជា ច្រើនទៀត ។ ឥឡូវនេះ ក្រោយពីមន្ដ្រីថ្នាក់ក្រោមប្ដឹង ហើយលោកស្នងការ បែន រ័ត្នដែលទើបទៅទទួល តំណែងថ្មី ធ្វើរបាយការណ៍រាយ ការណ៍ទៅថ្នាក់លើរួចមក ចាំមើលគណៈ កម្មការចុះធ្វើការស៊ើបអង្កេត នឹងរកឃើញ លទ្ធផលដូចការចោទប្រកាន់ដែរឬអត់ ? ។ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់នគរបាលជាច្រើនរូបនៅ ក្នុងខេត្ដកំពង់ចាមបានអះអាងប្រាប់ដើម អម្ពិលដោយសុំមិនបញ្ចេញឈ្មោះថា បណ្ដឹងភាគច្រើនសុទ្ធតែ ជាការពិត គ្រាន់តែកន្លង មកការប្រព្រឹត្ដអំពើពុករលួយ និងភាពមិន ប្រក្រតីរបស់លោក ហម រដ្ឋានេះ ពេលថ្នាក់ ក្រោមប្ដឹងម្ដងៗ តាំងពីជំនាន់លោក នួន សាមិន ក៏ដូចជាជំនាន់លោក ឆាយ គឹមសុន មិនត្រូវ បានចាត់ការជូនកូនចៅនោះឡើយ ដោយសារតែការឃុបឃិត សំណុំរឿងនៃ បណ្ដឹងតែងតែត្រូវ បានគេ ផ្អិបទុកចោលរហូត ទើបតែសម័យលោកស្នងការ បែន រ័ត្ន បាន មានការគាស់កកាយឡើង ដើម្បីផ្ដល់ យុត្ដិ ធម៌ដល់មន្ដ្រីថ្នាក់ក្រោម ដែលខិតខំធ្វើការងារ ៕