Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្រូវអង្ករ ក្រអូបសរីរាង្គកម្ពុជា ផលិតតាម បច្ចេកទេសប្រព័ន្ធ ប្រពលវប្បកម្មបែប គោលការណ៍ ធម្មជាតិ

$
0
0

ភ្នំពេញ ៖ កសិករកម្ពុជាដាំដុះស្រូវ ប្រមាណជាង ១០០០ពូជ ក្នុងចំណោមនោះ មានប្រភេទពូជស្រូវ ក្រអូបជាច្រើន ហើយពូជស្រូវក្រអូបមួយ ដែលពេញនិយមបំផុត ដែលក្រុមកសិករសរីរាង្គ គាំទ្រដោយ អង្គការសេដាក ផលិត សម្រាប់លក់មកទីផ្សារគឺពូជស្រូវ ផ្កាម្លិះ ។

ក្រៅពីពូជផ្កាម្លិះ កសិករសរីរាង្គ ប.វ.ស ដែលគាំទ្រដោយអង្គការសេដាក ក៏បានផលិតផងដែរនូវ ប្រភេទ ពូជស្រូវមានគុណភាពខ្ពស់មួយចំនួនទៀត ដូចជា រំដួល សុមាលី នាងអំ ម្លិះក្រហម និងដំណើបខ្មៅ។ ស្រូវផ្កាម្លិះសរីរាង្គ ត្រូវបានផលិតដោយក្រុមកសិករ ខ្នាតតូច ដែលភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ ។ ជាមធ្យម កសិករនៅក្នុងតំបន់ទាំងនេះមាន ផ្ទៃដីស្រែចំនួន ១ ហិកតា ។ ផ្ទៃ ដីស្រែប្រមាណ ៥០ភាគរយត្រូវ បានប្រើប្រាស់ដើម្បីដាំស្រូវផ្កាម្លិះសរីរាង្គ សម្រាប់លក់មកកាន់ទីផ្សារ និងការនាំចេញ។ រីឯផ្ទៃដីស្រែ ដែលនៅសល់គឺ ប្រើប្រាស់ផលិតសម្រាប់ហូបនៅក្នុងគ្រួសារ ។ កសិករ អាចទទួលបានផលចន្លោះពី ២.៥ ទៅ ៣.៥តោនក្នុងមួយហិកតា។ ជាទូទៅ ទិន្នផលរបស់ ប្រភេទស្រូវ ក្រអូបគឺទទួលបានទាបជាងប្រភេទពូជ មិនក្រអូបប្រមាណ ២៥ភាគរយ។ ទោះជាយ៉ាងនេះក្តីការទទួល បានតម្លៃខ្ពស់របស់ ពូជស្រូវក្រអូប គឺជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់កសិករ ។

កសិករទាំងនេះ បានអនុវត្តន៍នូវបណ្តុំបច្ចេកទេស ដែលមានឈ្មោះថា ប្រព័ន្ធប្រពលវប្បកម្ម ដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) ដែលផ្តល់លទ្ធភាពជូនពួកគាត់ ទទួលបាននូវទិន្នផល ស្រូវខ្ពស់ ជាងទម្លាប់ប្រពៃណី របស់ពួកគាត់ ខណៈដែលការប្រើប្រាស់ទឹកពូជ និងផ្ទៃដីស្រែតិចជាង។ ពួកគាត់ អាចប្រើប្រាស់នូវជីសរីរាង្គ ដែលផលិតដោយខ្លួនឯង ជំនួសឲ្យការទិញជីគីមីពីខាងក្រៅ ។ កសិករ ប្រើប្រាស់នូវចំបើង ស្លឹកឈើ កាកសំណល់ ឡជីវឧស្ម័ន និងលាមកសត្វ ដើម្បីធ្វើជាជីកំប៉ុស្ត សម្រាប់ បង្កើនជីជាតិដី ស្រែរបស់ពួកគាត់ផងដែរ ។ លើសពីនេះទៀត កសិករតែងតែដាំនូវជីស្រស់ ប្រភេទ សណ្តែក នៅលើដីស្រែមុននឹងធ្វើស្រែរដូវវស្សា ដើម្បីបង្កើនជីជាតិដីតាមបែបធម្មជាតិ ។ ក្នុងការទប់ ទល់នឹងការបំផ្លាញដំណាំស្រូវពីសត្វចង្រៃ កសិករប្រើប្រាស់នូវប្រភេទថ្នាំពុលផ្សំអំពីរុក្ខជាតិ ។ នៅរដូវ ច្រូតកាត់កសិករធ្វើការជ្រើសរើស និងបន្សុទ្ធពូជ ដោយជ្រើសរើសយកតែកួរស្រូវដែលលូតលាស់ល្អ មានកួរវែងហើយសុទ្ធ ល្អទុកធ្វើពូជ។ ការអនុវត្តន៍របៀបនេះ បានជួយថែរក្សានូវភាពសុទ្ធល្អនៃពូជ និង បង្កើននូវទិន្នផលស្រូវ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>