Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិភាគ ៖ កម្ពុជាក្រោម និងដែនដី អតីតកាល

$
0
0

ភ្នំពេញ ៖ នៅក្នុងសម្រែកបន្លឺទ្បើង យ៉ាងព្រោងព្រាត តាមបណ្តាញព៌ត័មានសង្គម កាលពីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៤ ដែលបងប្អូនខែ្មរកម្ពុជាក្រោម បានធ្វើពិធី គម្រប់ ៦៥ឆ្នាំ នៃការបាត់បង់ទឹកដី កម្ពុជា ក្រោម ក្នុងនោះខ្ញុំក៏បានចាប់អារម្មណ៍អ្វី ដែលពួកគេ រៀបចំប្រារព្ធពិធីរំលឹកខួប ទឹកដីនោះ ដែលបាន ប្រព្រឹត្ដនៅវត្ដសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ ហាក់ញាំងចិត្ដខ្ញុំឲ្យនឹកឃើញទៅដល់ រឿងរ៉ាវ ប្រវត្ដិ សាស្រ្ដ កាលពីសម័យអាណាចក្របារាំង ដែលជាអាណានិគមលើប្រទេសឥណ្ឌូចិន និងមកលើប្រទេស កម្ពុជាពី « ឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ » ពិសេសការសម្រេចរបស់បារាំង នៅឆ្នាំ១៩៤៩ ប្រគល់ទឹកដី មួយភាគធំជាចុងក្រោយ គ្របដណ្ដប់លើភូមិសាស្រ្ដចំនួន ២១ខេត្ដ ដែលហៅថា « កម្ពុជាក្រោម» នោះ ឯង ។

ព្រឹត្ដិការណ៍ នៃការប្រារព្ធខួបនេះ បានប្រព្រឹត្ដទៅជារៀងរាល់ឆ្នាំ ក្រោយពីមានកិច្ចព្រមព្រៀង សន្ដិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានចុះហត្ថលេខា ព្រមព្រៀងរវាងប្រទេស១៨ ក្នុង នោះមានមហាអំណាចធំៗទាំង៥ រួមទាំងអង្គការ សហប្រជាជាតិ និងប្រទេស វៀតណាមផងដែរ ។

ខ្ញុំតែងតែតាមដានកម្មវិធីនេះ យ៉ាងយកចិត្ដទុកដាក់ ព្រោះជាបទពិសោធន៍មួយនៃប្រវត្ដិសាស្រ្ដ ដែល យើងជាខ្មែរ ត្រូវចងចាំនូវមេរៀនដ៏ជូរចត់ នៃការបែកបាក់សាមគ្គីជាតិ ដែលបានកើតមានកាលពីអតីត កាល ប៉ុន្ដៃ បែរជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល និងខកចិត្ដយ៉ាងខ្លាំងនាពេលនេះ គឺនៅពេលឃើញមេដឹក នាំគណបក្សសង្រ្គោះជាតិយកវេទិកានេះទៅបំភ្លៃ ឲ្យទៅជាវេទិការបស់គណបក្សខ្លួនទៅវិញ ក្នុងន័យ កេងចំណោញផលប្រយោជន៍ នយោបាយរបស់ខ្លួន ដោយធ្វើការបំភាន់មតិជាតិ និង អន្ដរជាតិ ញុំាង ដល់សារព៌ត័មានបរទេស ដែលបោះទីតាំងក្នុងស្រុកមួយចំនួន សរសេរពីរឿងនយោបាយ អធិបតេយ្យ របស់ប្រទេសប្រាសចាកច្បាប់ជាតិ នឹងច្បាប់អន្ដរជាតិទាំងស្រុង ។ មេដឹកនាំបក្សប្រឆាំងទាំងពីររូប លោកសម រង្ស៊ី និងលោក កឹម សុខា បានលើកចំណុចសំខាន់ៗមួយចំនួនដែលញុំាងដល់ការបញ្ជោះឲ្យមានកំហឹង រវាងប្រជាជាតិ នៃប្រទេសទាំងពីរ និងយកច្បាប់អន្ដរជាតិ ស្ដីពីព្រំដែនមកជាន់ឈ្លីនោះ គឺ ៖

-បានចោទថា រដ្ឋាភិបាលបច្ចុប្បន្ន បានអនុញ្ញាត ឲ្យវៀតណាមរំកិលព្រំដែន។ ត្រង់ចំណុចនោះ សម្ដេច នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើការឆ្លើយបំភ្លឺ យ៉ាងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១២ គឺរាល់ការចុះកិច្ចព្រមព្រៀងគ្នា ពីបញ្ហាព្រំដែនកម្ពុជា តែងតែឈរលើគោល ជំហរ ផែនទីដែលព្រះករុណាសម្ដេច ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានយក ទៅតម្កល់ នៅអង្កការសហប្រជាជាតិនៅឆ្នាំ១៩៦៤ ។

- បានចោទរាជរដ្ឋាភិបាលថា បានអនុញ្ញាតឲ្យប្រជាជនវៀតណាម ហូរចូល មករស់នៅក្នុងប្រទេស កម្ពុជា។ ត្រង់ចំណុចនេះ ត្រូវបានគេនឹកឃើញដល់សំដីអួតកេ្អងក្អាងរបស់មេបក្សប្រឆាំងថា ពេលបក្ស ខ្លួនជាប់ឆ្នោត ខ្លួននឹងធ្វើច្បាប់អនុញ្ញាត ឲ្យប្រជាជនវៀតណាមចំនួន២៥០០០០នាក់ ឲ្យបានចូល សញ្ជាតិកម្ពុជា។ ត្រង់ចំណុចនេះ តើជាអ្វីទៅវិញ ?

- បានសន្យាថា បើបក្សប្រឆាំងជាប់ឆ្នោត និងធ្វើច្បាប់ឲ្យកម្ពុជាក្រោម ទៅជាខេត្ដមួយ របស់ព្រះរាជា ណាចក្រកម្ពុជា។ ត្រង់ចំណុចនេះគឺកាន់តែធ្វើឲ្យខ្ញុំហួសចិត្ដទៅទៀត ព្រោះជាការ ប្រមាថជាន់ឈ្លី អធិបតេយ្យ នៃប្រទេសនីមួយៗ ដែលផ្ទុយពីច្បាប់អន្ដរជាតិទាំងស្រុង ។

ក្នុងនាមខ្ញុំជាអ្នកប្រវត្ដិសាស្រ្ដ ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលរស់នៅលើទឹកដី ដែលមាន អធិបតេយ្យ ពេញលេញ មានខ្សែព្រំដែនអន្ដរជាតិច្បាស់លាស់ ត្រូវបានសម្ដេចព្រះបាទ នរោត្ដម សីហនុ ព្រះប្រមុខ រដ្ឋ (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គបានតម្កល់ទុកផែនទី របស់ប្រទេសខ្មែរ នៅអង្គការសហប្រជា ជាតិកាលក្នុងឆ្នាំ ១៩៦៤ កន្លងមកនេះ ។ ការតម្កល់នេះមានន័យយ៉ាងជាក់ស្ដែងថា កម្ពុជាបានស្នើសុំ ឲ្យបណ្ដាប្រទេសទាំងឡាយ ក្នុងពិភពលោកទទួលស្គាល់ព្រំដែន បច្ចុប្បន្នរបស់កម្ពុជា បន្ទាប់ពីឆ្លងកាត់ សម័យសង្គ្រាមជាមួយប្រទេសជិតខាងកន្លងមក ឆ្លងកាត់អាណានិគមរាប់ទស្សវត្សរ៍ ឆ្លងកាត់សង្គ្រាម លោកទាំងពីរលើកព្រះមហាក្សត្រខ្មែរ កាលណោះទ្រង់ ចង់ឃើញ ព្រះរាជាណាចក្រកម្ពុជាមួយ នៅគង់ វង្សស្ថិតស្ថេរ តកូន តចៅ រៀងទៅ ។

ជាការពិតណាស់ នរណាក៏ដឹងដែរថា នាសម័យអង្គរ ពូជពង្សខ្មែរ ជាអាណាចក្រមួយ ធំធេងណាស់ ល្បីរន្ទឺពាសពេញពិភពលោក ដែលជាអាណាចក្រមួយមានអនុភាពនៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍។ អាណាចក្រខ្មែរ ដោយសារតែមានវិបត្ដិផ្ទៃក្នុង ដោយសារតែការដណ្ដើមឥទ្ធិពល ពី ជាតិសាសន៍ នៃ ប្រទេសជិតខាង ទើបមានព្រឹត្ដិការណ៍អាណានិគមន៍មកលើកម្ពុជាពីឆ្នាំ ១៨៦៣ នេះឡើង ។ ក្នុងកាលៈ ទេសៈនោះ កម្ពុជាបានឆ្លងកាត់សង្គ្រាមដណ្ដើម ផលប្រយោជន៍នៃ ប្រទេសធំៗក្នុងពិភពលោក និង សង្គ្រាមក្នុងតំបន់ជាច្រើនលើក ច្រើនសារជាបន្ដបន្ទាប់ ដែលជាកត្ដាញ៉ាំងឲ្យមាតុភូមិដ៏បវររបស់យើង ត្រូវបាត់បង់ដោយសារសេចក្ដីសម្រេច របស់អាណានិគមបារាំង ។

បើងាកមកនិយាយពីប្រទេសទាំងទ្បាយ ដែលរស់នៅលើភូមិភាគអាស៊ីអាគ្នេយ៍កាលណោះ ពុំមាន បច្ចេកទេស និងឯកទេសច្បាប់អន្ដរជាតិច្បាស់លាស់ ទើបការ បែងចែកខ្សែបន្ទាត់ព្រំដែន ឲ្យមាន លក្ខណៈជាអន្ដរជាតិ ដែលប្រទេសសាមីទាំងអស់អាចទទួលបាននោះ គឺអាស្រ័យទៅលើការចរចា ពឹង ផ្អែកទៅលើបច្ចេកទេសរបស់មហាអំណាចទាំងអស់ ក្នុងនោះរួមមានបារាំង ជប៉ុន និងអាម៉េរិក។ល។

ក្នុងន័យនេះ តាមទស្សនៈរបស់អ្នកប្រវត្ដិសាស្ដ្រ ក៏ដូចជាអ្នកឯកទេសផ្នែកច្បាប់អន្ដរជាតិ ជំនាញខាងកំណត់ខ្សែបន្ទាត់ព្រំដែននោះ គឺពុំអាចបកក្រោយវិញបានឡើយ។ ខ្សែបន្ទាត់ព្រំដែន ដែលចែកខ័ណ្ឌ សីមា រវាងប្រទេសជិតខាងមួយ និងប្រទេសជិតខាងមួយ គឺត្រូវតែខិតខំថែរក្សាឲ្យបានភ្ជាប់ខ្ជួន ចាប់ពី ថ្ងៃចុះហត្ថលេខាដែលបានព្រមព្រៀងរួចហើយនះ ។

ការព្រមព្រៀងលើខ្សែបន្ទាត់ព្រំដែនថ្មី តែងតែមានប្រទេសខ្លះ ត្រូវបាត់បង់ទឹកដីដូនតារបស់ ខ្លួន និង ប្រទេសខ្លះបានកើនទំហំផ្ទៃដីរបស់ខ្លួន។ ឧទាហរណ៍ ខ្មែរបានដណ្ដើមមកវិញនូវខេត្ដ មួយចំរៀកបាត់ ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង។ល។ ដែលត្រូវសៀមដណ្ដើមយកនោះបង្ខំបង្វែរមកឲ្យខ្មែរវិញ ប៉ុន្ដែជាអកុសល គឺបារាំងបានសម្រេច កាត់ដែនដីកូសាំងស៊ីន និងដែនដី កោះខ្មែរមួយចំនួនទៀត ឲ្យ ទៅវៀតណាម ។

ហេតុដូច្នោះហើយ បានជាយើងឃើញថា ជនជាតិខ្មែររាប់លាននាក់ដែលគេហៅ រត់មាត់ថា ខ្មែរសូរិន បានស្ថិតក្នុងទឹកដីព្រះរាជាណាចក្រថៃ រីឯជនជាតិខ្មែររាប់លាននាក់ទៀត ដែលគេហៅថា ខ្មែរកម្ពុជា ក្រោមនោះនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែងយើងឃើញថា វប្បធ៌ម សាសនា ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្រ្ដរបស់ជនជាតិមួយ គឺមិនអាចក្លាយទៅជាជាតិសាសន៍ ដទៃទៀតបានឡើយ។

ខ្ញុំយល់ថា អ្វីដែលបានរៀបរាប់ខាងលើ មិនគួរពួកបក្សប្រឆំាងយករឿងរ៉ាវពីអតីតកាលមករក ស៊ីបោក ប្រាសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលបានបោះឆ្នោតគាំទ្របក្សខ្លួន និង បោកប្រាសបងប្អូនខ្មែរ កម្ពុជាក្រោម និងអុចបញ្ជោះកំហឹងនៃជនជាតិទាំងពីរគឺខ្មែរ និង វៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅ យ៉ាងសុខក្សេមក្សាន្ដជាប្រទេសជិតខាងគ្នានោះទេ ។ ព្រោះ ថាអ្វីៗដែល អតីតអ្នកដឹកនាំរបស់ខ្មែរយើង ក្ដី របស់ប្រទេសជិតខាងក្ដី ក្រោមការសម្របសម្រួលរបស់មហាអំណាច នាពេលនោះក្ដី គឺចង់ឃើញ ប្រជាជន ប្រជាជាតិទាំងអស់ចេះរស់នៅជាមួយគ្នា យោគយល់គ្នា រកស៊ីជាមួយគ្នា ដោយសន្ដិភាពក្នុង រង្វង់ខ្សែបន្ទាប់ព្រំដែនមួយដែលជាខ័ណ្ឌសីមាអន្ដរជាតិ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>