កណ្តាលៈ ជនសង្ស័យចំនួន ០២នាក់ ក្នុងនោះម្នាក់ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀត បានរត់គេចខ្លួនបាត់ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភ សេពសន្ទវៈ លើក្មេងស្រីវ័យអនីតិជនម្នាក់។ ហេតុកាណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣៥ នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុច ក្នុងព្រៃរបោះ ខាងជើងផ្លូវលំ (ផ្លូវរទេះ) ចម្ងាយ១៥ ម៉ែត្រ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យមាន ឈ្មោះហៀង ជីវន្ត័ ហៅជីង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅភូមិ គគីរធំ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកលើកដែក ២/ ឈ្មោះ លី ជីវន្ត័ ហៅសី ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ស.ន ភេទស្រី អាយុ ១៤ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤.2014 ក្មេងស្រីរងគ្រោះ បានជិះកង់ចេញ ពីផ្ទះម្នាក់ឯង សំដៅទៅរោងចាំចំការ របស់ឪពុកម្តាយ នៅខាងលិចផ្ទះចំងាយ ប្រហែល៧០០ ម៉ែត្រ
ដើម្បី ទៅយកបាយនិងម្ហូប យកមកហូបជាមួយបងប្អូននៅផ្ទះ លុះជិះកង់បានជាងពាក់កណ្តាលផ្លូវ ស្រាប់តែឃើញសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូច្រាសទិសគ្នា ហើយបានចាប់ ទាញកន្ទុយកង់ របស់ក្មេង ស្រីរងគ្រោះឲ្យឈប់ រួចឈ្មោះ សី បានចាប់កក្មេងស្រីរងគ្រោះលើក ហើយអូសចូល ក្នុងព្រៃរបោះ ខាងជើងផ្លូវរទេះ ចំងាយ១៥ម៉ែត្រ រួចធើសកម្មភាព រំលោភបានសម្រេចម្នាក់ម្តង។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានឲ្យលុយទៅក្មេងស្រីរងគ្រោះ ចំនួន៦៥០០ រៀល ហើយក៏ឡើងជិះម៉ូតូ ទាំងពីរនាក់បាត់ទៅ ។
លុះដល់ម៉ោង១៩ ក្នុងថ្ងៃដដែល ក្រុមគ្រួសារ បាននាំជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់ភ្នំ ទើបឈានដល់ការឃាត់ខ្លួននេះតែម្តង៕