សេអ៊ូល, (យន់ហាប)៖ គណៈកម្មាធិការរដ្ឋាភិបាល បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃ ព្រហស្បតិ៍ថា កូរ៉េខាងត្បូង នឹង គ្រោងបាញ់គ្រាប់រ៉ុកកែតប្រភេទ (KSLV-1)នៅសប្តាហ៍ក្រោយនេះ នៅក្នុងការសាកល្បងលើកទី៣ របស់ខ្លួនហើយ ដើម្បី បាញ់គ្រាប់រ៉ុកកែតពីដី ទៅលំហរអាកាស។
តាមគណៈកម្មាធិការ រៀបចំបាញ់រ៉ុកកែត បានចេញផ្សាយព័ត៌មានឲ្យដឹងថា «នៅថ្ងៃទី ២៩ ខែវិច្ឆិកា ខាងមុខនេះ បានរៀបចំ កំណត់ថ្ងៃបាញ់រួចជាស្រេចហើយ»។ «ពេលវេលា ដែលអាចនឹងបាញ់បាន គឺចន្លោះ ម៉ោង ៤ និង៦:៥៥ នាទីល្ងាច ដោយ កំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដើម្បី សម្រេចចិត្តក្នុងការបាញ់នោះ»។
តាមប្រភពដដែលបានឲ្យដឹងថា ទោះបីជាថា ទាំងការកំណត់ពេល និងម៉ោងបាញ់ ក៏ដោយ គឺនៅតែមានភាពមិនទាន់ ច្បាស់ លាស់នៅឡើយទេ ដោយសារតែស្ថានភាពអាកាសធាតុ មិនអំណោយផល និងមានវិបត្តិជាច្រើនទៀត អាចពន្យាពេលបាញ់ បន្ថែមទៀត។
ដោយបានស្គាល់ថា ជាប្រភេទគ្រាប់ (Naro-1) កាលពីខែតុលាថ្ងៃទី២៦ ក៏ប៉ុន្តែ បានបាក់កន្លែងបិទតែមជ័រ ក្នុងការភ្ជាប់ទៅ ឧបករណ៍ ឬឧបករណ៍ដំណើរការរវាង គ្រាប់រ៉ុកកែត និងទ្រនាប់បាញ់របស់វា បានបង្ខំឲ្យវាកំណត់ ពេលសាកល្បងបាញ់ ជា លើកទី៣ របស់ខ្លួនសាជាថ្មី ដើម្បីបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុងលំហរអាកាស។
ការសាកល្បងបាញ់ពីរដងជាលើកដំបូង នៅក្នុងខែសីហាឆ្នាំ២០០៩ និងខែមិថុនា ឆ្នាំ២០១០ ប៉ុន្តែការបាញ់ទាំងពីរលើកនេះ ត្រូវបរាជ័យ។
កម្មវិធីអវកាស Naro បានបន្តចាប់ផ្តើមឡើងនៅឆ្នាំ២០០២ ប៉ុន្តែកង្វះខាតខាង ជំនាញបច្ចេកវិទ្យា បានជម្រុញឲ្យប្រទេស នេះស្វែងរកជំនួយ ពីប្រទេសរ៉ូស៊ី ដែលមាន ល្បឿនជោគជ័យ ៩៣ភាគរយ កើនទៅដល់ជាង ការបាញ់គ្រាប់រ៉ុកកែតអវកាស
៣,១០០ នៅចន្លោះឆ្នាំ១៩៥០ និង២០១១។
គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុកកែតដំណាក់កាលទីដំបូង នៃតំណាក់កាលទីពីរនេះ ត្រូវបានបង្កើតឡើង ដោយក្រុមស្រាវជ្រាវ នៃមជ្ឈមណ្ឌលអវកាស ខ្រុនីឆីវ របស់ប្រទេសរុស្ស៊ី គ្រាប់រ៉ុកកែតត្រូវបានបង្កើត ដោយសមាគម ក្រុមហ៊ុនកូរ៉េខាង ត្បូងជាង ១៥០ក្រុមហ៊ុន៕