Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បិទវគ្គហ្វឹកហ្វឺន វរសេនាតូច លេខ១ នៅស្រុក ប្រាសាទបល្ល័ង្ក

$
0
0

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨និង៣០នាទី បន្ទាប់ពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករង ខេត្ត កំពង់ធំ ដែលមានសិក្ខាកាម ចំនួន១០៣នាក់ ហ្វឹកហាត់ចំនួន៧ថ្ងៃ និងធ្វើដំណើររយៈពេល២ថ្ងៃ ដោយត្រូវឆ្លងកាត់វាលចំការ ស្ទឹង និងអូរនៅច្រើនកន្លែង ក្នុងចម្ងាយផ្លូវ៥១គីឡូម៉ែត្រ បានរៀបចំពិធីបិទវគ្គ នៅទីតាំងវរសេនាតូចលេខ១ ភូមិតាឡែតថ្មី ស្រុកប្រាសាទបល្ល័ង្ក ។

ពិធីបិទវគ្គប្រព្រឹត្ត ទៅក្រោមវត្តមានលោក សោម សុផាត អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក និងមន្ត្រីរាជការស៊ីវិល ថ្នាក់ដឹកនាំមន្ទីរ ។

នៅក្នុងឱកាសបិទវគ្គនោះ លោកវរសេនីយ៍ឯក ប៊ុនធឿន ប្រធានគណៈគ្រប់គ្រង បានឡើងធ្វើរបាយការណ៍ អំពីលទ្ធផល ការងាររៀនសូត្រ វាយតម្លៃចំណុចខ្លាំងខ្សោយ ក្នុងពេលរៀនសូត្រ បន្ទាប់មកលោក សោម សុផាត ធ្វើពិធីសំណេះសំណាល សាកសួរសុខទុក្ខ ដោយបានថ្លែងកោតសរសើរ និងបានផ្តល់ថវិកាចំនួន១លានរៀល ឧបត្ថម្ភដល់ពិធីបិទវគ្គនេះ ។

បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក បានឡើងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ ក្នុងឱកាស ដែលលោកបានចូលរួមពិធីបិទវគ្គនេះ ។  មេបញ្ជាការតំបន់សឹករង ក៏មានមតិណែនាំបន្ថែមទៀតថា ពេលបញ្ចប់វគ្គ វិលត្រឡប់ទៅវិញ ត្រូវអនុវត្តវិន័យឲ្យបានម៉ឹងម៉ាត់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>