Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ទទួលសមិទ្ធិផលថ្មី បន្ថែមមាន ប្រឡាយទឹក និងផ្លូវ

$
0
0

កណ្តាល៖ មន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាល ក្នុងអង្គភាពកាំសាប បានដាក់ឲ្យប្រើប្រាស់ ប្រឡាយទឹក មួយខ្សែប្រវែង៤៥០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កតណ្តាល ធ្វើដំណើរឆ្លងកាត់ក្រោយពី ផ្លូវមួយខ្សែនេះ បានធ្វើរួចរាល់ជាស្ថាពរ តាមការស្នើរសុំរបស់ ប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានេះ ផ្លូវលំមួយខ្សែក៏ត្រូវបានថ្នាក់ដឹកនាំ ខាងលើបានជួយ ឧបត្ថម្ភជាថវិកាចំនួន៦០០ដុល្លារ ប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅជួសជុល និងឧបត្ថម្ភដីចំនួន២៥រថយន្តសម្រាប់យកទៅជួសជុល និងចាក់បំពេញជង្ហុកតាមផ្លូវដែលរង ការខូចខាតនៅក្នុងភូមិនាឃុំក្រាំងម្កាក់ផងដែរ។

ការប្រកាសដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធិផលនានា ជូនប្រជាពលរដ្ឋនៅ ឃុំក្រាំងម្កាក់ព្រមទាំងការប្រគេន ស៊ីម៉ង់ត៍ចំនួន២០តោនដល់ព្រះចៅ អធិការវត្តអង្គសុភីមានជ័យ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា ប្រធានគណៈពង្រឹងស្រុកអង្គស្នួល និងជាប្រធានគណៈពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក នីម នីរ៉ាដេត អភិបាល នៃគណៈអភិបាល ស្រុកអង្គស្នួល រួមនឹងមន្ត្រីជុំវិញការិយាល័យស្រុក,ក្រុមការងារថ្នាក់កណ្តាលនិងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណ១៥០ចូលរួមផងដែរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំវេទិការសាធារណៈតាមរយៈការអញ្ជើញឲ្យប្រជាពលរដ្ឋ បានចូលរួមនិងលើកឡើង នូវបញ្ហានានា ដែលពួកគាត់ជួបប្រទះចង់ឲ្យ មានការដោះស្រាយសម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ។ នៅក្នុងឱកាសនោះលោកបណ្ឌិត រស់ វណ្ណា បានស្តាប់នូវសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចូលរួម ហើយលើកឡើងនូវ បញ្ហាមួយចំនួន របស់កម្មករដែលពួកគាត់ចង់ដឹងថា ហេតុអ្វីប្រាក់ខែរបស់ពួកគាត់ ត្រូវភាគីរោងចក្រកាត់ពន្ធចូលរដ្ឋ។

ចំពោះបញ្ហានេះលោក បណ្ឌិតបានពន្យល់ពីកាតព្វកិច្ច របស់ប្រជាពលរដ្ឋទូរទៅដែលត្រូវ បង់ពន្ធជូនរដ្ឋដោយគិតតាមតម្លៃប្រាក់ខែ។ លោក បណ្ឌិត រស់ វណ្ណា ក៏បានពន្យល់ពីគោលនយោបាយ របស់រដ្ឋាភិបាលដែលមានរបប សន្តិសុខសង្គម នៃក្រសួងការងារ សម្រាប់ជួយ និងដោះស្រាយជូនដល់មន្ត្រីរាជការជាពិសេសកម្មករ កម្មការិនី ធ្វើការនៅតាមរោងដូចជា ករណីដួលសន្លប់នោះគឺរបបសន្តិសុខសង្គម ជាអ្នកចេញថ្លៃព្យាបាលជូនជនរងគ្រោះទាំងអស់។

ដោយឡែក ការប្រើប្រាស់ទឹកវិញ ដែលជាប្រភពដ៏សំខាន់របស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល ដែលត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការសាធារណៈនោះ ស្តីអំពីការប្រើប្រាស់ទឹកមិនស្មើរ ភាពគ្នា ដោយពេលខ្លះខ្វះទឹក មិនអាចយកទៅស្រោចស្របផលដំណាំបាន ត្រូវបានលោកបណ្ឌិត រស់ វណ្ណា លើកឡើងនិងប្រាប់ពីគំរោងនៃប្រឡាយតាហោដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ជាប្រភពទឹកដ៏សំខាន់ ដែលក្រុមការងារបាននឹងកំពង់រៀបចំដោះស្រាយជូនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានទឹក គ្រប់គ្រាន់សម្រាប់យកទៅប្រើប្រាស់។

ដោយឡែកផ្លូវមួយខ្សែដែលប្រជាពលរដ្ឋស្នើសុំហើយត្រូវបានផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ត្រូវបានប្រធានក្រុមការងាររូបនេះអះអាងថា នឹងដាក់ឲ្យប្រើប្រាស់នា ចុងឆ្នាំ២០១៤ដោយមានប្រវែង៦គីឡូម៉ែត្រឆ្លងកាត់ ស្ពានព្រែកត្នោត ។ សម្រាប់តម្លៃនៃ ការប្រើប្រាស់ទឹកក៏ត្រូវបានក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយជូនដោយ បញ្ចុះបាន២០០រៀលបន្ថែមទៀត ក្នុងទឹក១ម៉ែត្រគុប។ និយាយរួម រាល់អ្វីដែលប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ លើកឡើងនិងស្នើរសុំឲ្យជួយ ដោះស្រាយនោះ គឺក្រុមការងាររបស់លោកបណ្ឌិត រស់ វណ្ណា បានដោះស្រាយជូនជាបន្តបន្ទាប់ និងកំពង់ដោះស្រាយតាមសំណូមពរ មិនឲ្យប្រជាពលរដ្ឋទាំងអស់ ខកបំណងនោះឡើយ ។

នៅក្នុងវេទិការសាធារណៈខាងលើនេះ លោកបណ្ឌិត រស់ វណ្ណា ក៏បានថ្លែងសារនយោបាយមួយចំនួន ដែលបាននឹងកំពុងកើតឡើង នាពេលបច្ចុប្បន្ន ជាពិសេស ពាក់ព័ន្ធនឹងការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង ដែលមានចរិក ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោច ស៊ីត្រីមានន័យថា មេដឹកនាំ គណបក្សប្រឆាំង បានប្រាប់ក្រុមគាំទ្ររបស់ពួកគេថា បើសិនគណបក្សប្រឆាំងឡើងគ្រប់គ្រងប្រទេសនោះ និងយកមេភូមិ មេឃុំរបស់គណបក្សប្រជាជន ទៅដាក់គុក ។ ត្រង់ចំណុចត្រូវបានលោកបណ្ឌិត អះអាងត្រឡប់ទៅវិញថា សម្រាប់គោលនយោបាយ ដ៏ទន់ភ្លន់តែម៉ឺងម៉ាត់របស់គណបក្សប្រជាជននិង រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខនោះ គឺមិនចងគំនុំមិនចង អាឃាតរវាងខ្មែរនិងខ្មែរ តួរយ៉ាងមេដឹកនាំ និងពួកខ្មែរក្រហមត្រូវបានសម្តេចយកមករស់ នៅជាមួយយ៉ាងសុខសាន្ត។ ពាក់ព័ន្ធ ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងស្តីពីខ្មែរកម្ពុជាក្រោមដែលពួកគេថ្លែងថា បើសិនគណបក្សប្រឆាំងជាប់ឆ្នោតនោះ ប្រជាជននៅកម្ពជាក្រោមអាចចូលកម្ពុជាដោយមិនចាំបាច់មានទិដ្ឋការពោលជាការឆ្លងខេត្តនិងខេត្ត។

តែបញ្ហានេះលោកបានបតត្រឡប់ទៅវិញថា កម្ពុជាគោរព អធិបតេយ្យភាពរបស់ខ្លួននិងប្រទេសជិតខាងហើយ កម្ពុជាក្រោមត្រូវបានប្រទេសបារាំងកាត់ជូនវៀត ណាមតាំងពីមុនសម្តេចតេជោចាប់កំណើតមកម្ល៉េះ ដូច្នេះមិនអាចចោទថា សម្តេចតេជោ ជាអ្នកប្រគល់ ដីកម្ពុជាក្រោមជូនវៀតណាមបានឡើយ ហើយបញ្ហានេះជារឿងអតីតកាលរំលងផុតបាត់ទៅហើយមិន អាចមកបន្ទោសមេដឹកនាំបច្ចុប្បន្នបានឡើយ ។

ជាចុងក្រោយលោក រស់ វណ្ណា បានពន្យល់ទៅកាន់ប្រ ជាពលរដ្ឋកុំឲ្យចាញ់បោកការឃោសនារបស់មេដឹកនាំបក្សប្រឆាំងពោលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជា ពិសេសសម្តេចតេជោ បានទៅស្វែងរកជំនួយពីបរទេសមកជួយប្រជាពលរដ្ឋខ្មែរ ប៉ុន្តែមេដឹកនាំបក្សប្រ ឆាំងវិញ បែរជាទៅប្រាប់បរទេសកុំឲ្យផ្តល់ជំនួយមកកម្ពុជា ។ ជាក់ស្តែងដូចសម្តេចធ្លាប់បានលើកឡើង ថា ពេលទៅជួបប្រជាកសិករប្រាប់ថា ពេលគណបក្សខ្លួនឈ្នះឆ្នោតនិងធ្វើឲ្យស្រូវឡើងថ្លៃតែពេលទៅជួបអ្នកផ្សារប្រាប់ថា នឹងធ្វើឲ្យអង្ករចុះថោក ដូច្នេះគឺជានយោបាយបោកប្រាស់និយាយឲ្យតែរួច ពីមាត់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>