Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រកាសចូល កាន់ដំណែង របស់ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ដែលគណបក្ស ប្រជាជន មានទាំង១១អសនៈ

$
0
0

ព្រះវិហារ ៖ ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១១រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់នោះ ត្រូវបានធ្វើពិធី ប្រកាសចូល កាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ក្រោមអធីបតីភាពរបស់អភិបាលខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្រី ឌឹក ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

ជាលទ្ធផល គណបក្ស ប្រជាជនកម្ពុជាបានទទួល សម្លេងគាំទ្រ សម្រាប់ ក្រុមប្រឹក្សាស្រុកជាំក្សាន្ត មានចំនួន១១រូប ទាំង អស់ ដែលបានមកពីការបោះឆ្នោតជូនពីសមាជិកឃុំទាំង៥៣រូប ។

 នាយករដ្ឋបាល សាលាខេត្ត បានឡើងអាននូវអនុក្រិត ស្តីពីការតែងតាំងប្រធាន និងសមាជិក ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមាន១១រូប។

នៅក្នុងឱកាដនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រុមប្រឹក្សា ស្រុក ដែលបានចូលកាន់ តំណែងទាំង១១រូប គឺជាតំណាង ប្រជាពលរដ្ឋក្នុង ស្រុកជាំក្សាន្ត  របស់ ខេត្តព្រះវិហារ ទាំងមូល ដែលមានភារកិច្ច ត្រូវបំរើប្រជាពលរដ្ឋ ដោយស្មើភាព និងបំពេញការងារ របស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ ជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន ខេត្ត ក្រុង ស្រុក ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយ នោះឡើយ ។

 លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍បន្តថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងមកនេះ ក៏ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ និងវាយ តម្លៃខ្ពស់ថា បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពី គណបក្សនយោបាយ ប្រគួតប្រជែង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែពង្រឹង និងលើកកំពស់ នីតិរដ្ឋ ដូច្នេះបុគ្គលគ្រប់រូប ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋត្រូវ តែគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យ បានត្រឹមត្រូវ ។ ជាមួយគ្នានេះ ដើម្បីពង្រឹង អភិបាលកិច្ចល្អ លោកបានជម្រុញឲ្យក្រុមប្រឹក្សា គ្រប់លំដាប់ថ្នាក់ ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសង្គម កសាងហេដ្ឋា រចនាសម្ព័ន្ធ ប្រកបដោយសមធម៌ តម្លាភាព និងគណនេយ្យភាព តាមរយៈការ គ្រប់គ្រង អំណាចវិមជ្ឈកា និងវិសហមជ្ឈការ ។

លោក អ៊ុំ ម៉ារ៉ា ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាស្រុក ដែលបានជាប់ឆ្នោត ក្នុងអាណត្តិទី២ ទាំងអស់ត្រូវ ខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហា ប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការ ដោះស្រាយឲ្យ បានសមស្រប និងទាន់ពេលវេលា ។

ជាពិសេសត្រូវ បន្តខិតខំ លើកកម្ពស់ការ ទទួលខុសត្រូវក្នុងការ ផ្តល់សេវា រដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមការកំណត់ និងត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវ តារាងតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវា រដ្ឋបាល ដែលផ្តល់ដោយ រដ្ឋបាលថ្នាក់ ក្រោមជាតិជូន សាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការ ចូលរួមក្នុងការលុបបំបាត់ ការទារកម្រៃសេវាក្រៅ។

ដោយឡែក មន្រ្តីពាក់ព័ន្ធ ទាំងអស់ ត្រូវចូលរួមស្តាប់ នូវរាល់បញ្ហា របស់ប្រជាពលរដ្ឋ ទាំងនោះ ដើម្បីរាយការណ៍ ជូនថ្នាក់ដឹកនាំ និងដោះស្រាយ នូវអ្វីដែលធ្វើរួច ជាបន្ទាន់ជូនពួកគាត់៕


Viewing all articles
Browse latest Browse all 8042

Trending Articles