សេអ៊ូល៖ សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រទេស កូរ៉េខាងជើងនាថ្ងៃចន្ទនេះ បានព្រមានថា នឹងចាត់វិធានការណ៍ខ្លាំងមួយប្រឆាំង នឹងការដាក់ការិយាល័យរបស់ អង្គការសហប្រជាជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីតាមដានការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកុម្មុយនីស មួយនេះ។
គណៈកម្មាធិការរបស់ប្រទេស កូរ៉េខាងជើង ដើម្បីការបង្រួមបង្រួមកូរ៉េដោយសន្តិភាព បានរិះគន់ប្រទេសកូរ៉េខាង ត្បូង ដែលបានទទួលយកសំណើរបស់គណៈកម្មាធិការជាន់ខ្ពស់អង្គការសហប្រជាជាតិ ដើម្បីការគោរពសិទ្ធិ មនុស្ស ក្នុងការបើកការិយាល័យមួយនៅក្នុងទីក្រុងសេអ៊ូល។
អ្នកនាំពាក្យពីគណៈកម្មាធិការរបស់កូរ៉េខាងត្បូង បានលើកឡើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានប្រតិកម្មយ៉ាង ខ្លាំងជាមួយរឿងនេះ ហើយប្តេជ្ញាប្រឆាំងដាច់ខាតចំពោះទង្វើខាងលើ។ យ៉ាងនេះក្តី ការិយាល័យ និងបុគ្គលិក នៃ ស្ថាប័នថ្មីនេះ ត្រូវបានរំពឹងថា មិនមែនជាគោលដៅ នៃសកម្មភាពខ្លួនឡើយ។
ប្រភពដដែលបានលើកឡើងថា ការិយាល័យរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងសេអ៊ូល ជាការប្រឆាំងនឹងប្រទេសកូរ៉េខាងជើង វាជាអង្គការមួយ ដែលមានគម្រោងក្នុងការវាយឈ្លានពាន និងនាំមកនូវការធ្លាក់ចុះក្នុង សង្គម ក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ដោយមិនបានបញ្ជាក់ ច្បាស់ថា តើកូរ៉េខាងជើងនឹងធ្វើសកម្មភាពបែបណា ឆ្លើយតបនឹងការដាក់ការិល័យឃ្លាំមើលការគោរពសិទ្ធិមនុស្ស នៅកូរ៉េខាងត្បូងនៅឡើយ៕
ទិដ្ឋភាពក្នុងទីក្រុងព្យុងយ៉ាង ពេលរាត្រី