Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិនចាត់ទុកការប្រកួត កីឡាលើកោះជម្លោះ រវាងវៀតណាម និងហ្វីលីពីន ជារឿងកំប្លែង

$
0
0

ប៉េកាំង៖ សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រទេស ចិន បានសម្តែងការមិនពេញចិត្ត បន្ទាប់ពីកងកម្លាំងយោធារបស់ប្រទេសវៀតណាម និងហ្វីលីពីន ប្រកួតកីឡារួម គ្នានៅលើកោះ ដែលកំពុងមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកថា វាជាទង្វើ ដ៏ កំប្លែងមួយ។

ការលើកឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសវៀតណាម បានធ្វើជា ម្ចាស់ផ្ទះ សម្រាប់យោធាហ្វីលីពីន ក្នុងការៀបចំការប្រកួតកីឡានៅលើកោះ ដែលស្ថិតនៅក្នុងប្រជុំកោះ Spratly ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដោយយោធាជើងទឹករបស់ហ្វីលីពីន បានចាត់ទុកថា វាជាការរឹតចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។

សូមជំរាបថា ភាពតានតឹងរវាងប្រទេសចិន និងប្រទេសទាំងពីរ បានផ្ទុះយ៉ាងខ្លាំងក្នុងរយៈពេលមួយខែកន្លងទៅ នេះ ទាក់ទងនឹងការដណ្តើមកោះជម្លោះ ដោយឡែកជម្លោះរវាងរដ្ឋាភិបាលក្រុងហាណូយ និងប៉េកាំង បានបង្កើត ឲ្យមាននូវអំពើហិង្សា ក្នុងប្រទេសវៀតណាមកាលពីខែឧសភា កន្លងទៅ ដោយការធ្វើបាតុកម្មប្រឆាំងប្រទេសចិន ។

ឆ្លើយតបនឹងសំណួរទាក់ទងនឹងការប្រកួតកីឡារួមគ្នានេះ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសចិន  លោកស្រី Hua Chunying បាននិយាយដោយខ្លីថា តើអ្នកមិនគិតថា ការលេងកីឡា ដែលរៀបចំឡើងដោយហ្វីលីពីន និង វៀតណាម ហាក់គ្មានន័យអ្វីទាំងអស់ ប៉ុន្តែវាហាក់ដូចជារឿងគួរឲ្យអស់សំណើចមួយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles