Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្ដេចតេជោ ប្រតិកម្មពាក្យ ចរចាម អារាម ថា សម្ដេចដាច់សរសៃ ឈាមខួរក្បាល

$
0
0

កំពត ៖ ពីស្រុកឈូកខេត្ដកំពត សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មនិងឆ្លើយតប បញ្ជាក់ទៅនឹងពាក្យចរចាមអារាម ក៏ដូចជា ព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញ ទំនាក់ទំនងហ្វេកប៊ុកថា សម្ដេចដាច់សរសៃឈាមខួរក្បាលស្លាប់ ។

នៅក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា “នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់ ។ កុំសង្ឃឹមរង់ចាំឱ្យហ៊ុន សែន ងាប់ មិនងាយទេ” ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា “ពូជខ្ញុំមិនមែនពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ” ។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ទៀតថា ប្រសិនបើសម្ដេចស្លាប់ មែននោះ អ្នកឯងគួរតែរកបង្វិចរត់ឱ្យហើយទៅ ដោយសារតែកងកម្លាំងទាំងអស់ នៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការបញ្ជាផ្ទាល់របស់សម្ដេច ដូច្នេះ បើសម្ដេចស្លាប់នោះ កងកម្លាំងអាច នឹងមិនអត់ឱន ហើយប្រើប្រាស់កម្លាំង ដើម្បីវាយ ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា អ្នកដែលបញ្ជាកម្លាំងសរុប គឺមានតែម្នាក់គត់ ហើយបើសម្ដេចស្លាប់ មែននោះ រដ្ឋមន្ដ្រីការពារជាតិ ក៏មិនអាចបញ្ជាកម្លាំងនគរបាល និងកម្លាំងស៊ីវិលបានដែរ ហើយរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដូច្នេះពេលនេះ គេត្រូវការហ៊ុន សែន ដើម្បី គ្រប់គ្រងសភាពការណ៍ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ព័ត៌មាននិងពាក្យចរចាមអារាមទាំងនេះ ចេញមកពីប្រទេសអូស្ដ្រាលី ហើយសម្ដេច ក៏បានផ្ដាំផ្ញើទៅអ្នកដែលចង់ឱ្យសម្ដេចស្លាប់ គួរថែរទាំសុខភាពរបស់ខ្លួនឱ្យបានល្អទៅបាន ហើយ ហើយធ្វើជាមនុស្សកុំបន់ឱ្យគេស្លាប់។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>