Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយករដ្ឋមន្ដ្រី ឯកភាព ឱ្យគណបក្ស ប្រឆាំងបង្កើត ទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

$
0
0

កំពត  ៖ ឆ្លើយតបទៅនឹងការលើក ឡើងរបស់មេដឹក នាំគណបក្សប្រឆាំង ដែល ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំង បង្កើត ស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពី ក្រុមហ៊ុនឯកជនណាមួយ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុងពិធីសំណេះសំណាល ជាមួយយោធិនពិការ នៅស្រុកឈូកខេត្ដកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ថា បញ្ហានេះ សម្ដេចបានយល់ព្រមនិងឯកភាព តាំងពីមានការជួបគ្នា រវាងមេដឹកនាំជាន់ខ្ពស់ ទាំងពីរគណបក្ស ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៣កន្លងទៅ ប៉ុន្ដែមេដឹកនាំគណបក្សប្រឆាំង បានបំបាត់លទ្ធផលបែបនេះ បែរជាលើកឡើងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យបង្កើតស្ថានីយទូរទស្សន៍ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំឯកភាព ត្រូវតែមានក្រុមហ៊ុនឯកជន មកស្នើសុំពីក្រសួងព័ត៌មាន” ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ក៏ធ្លាប់ បានប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ឱ្យយកហ្វេ្រកង់ ពីស្ថានីយទូរទស្សន៍ជាតិមួយប៉ុស្ដិ៍ មកឱ្យស្ថានីយរបស់គណបក្សប្រឆាំង ដែលស្នើបង្កើតនេះ ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រាប់ទៅ អ្នកគាំទ្រគណបក្សប្រឆាំងថា រាជរដ្ឋាភិបាល មិនបានបដិសេធ ឱ្យ គណបក្សប្រឆាំង បង្កើត ស្ថានីយទូរទស្សន៍នោះទេ ប៉ុន្ដែតាមរយៈក្រុមហ៊ុនឯកជន ហើយបើបក្សនយោបាយ ស្នើសុំបង្កើតស្ថានីយទូរទស្សន៍ ដោយខ្លួនឯង នោះបក្សនយោបាយផ្សេងទៀត និងស្នើសុំ ដែរ វាកាន់តែធ្វើ ឱ្យមានបញ្ហា ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>