Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្ដេចតេជោ ហ៊ុន សែន ឯកភាព ឱ្យ យកស្ថាប័ន គ ជ ប ដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញ (មានសំឡេង)

$
0
0

កំពត ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចបានឯកភាព ឱ្យយកស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប ដាក់បញ្ចូលទៅក្នុងរដ្ឋ ធម្មនុញ្ញ គឺជំពូកទី១៥ ហើយជាមួយគ្នានោះ ការបោះឆ្នោតថ្នាក់ជាតិលើកទី៦ និងប្រព្រឹត្ដទៅនៅឆ្នាំ២០១៨ ដោយគ្មានការកែប្រែ ។

នៅក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ នៅស្រុកឈូក ខេត្ដកំពត នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះ សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា “ឥឡូវខ្ញុំ បានប្រាប់គណបក្សប្រជាជនថា ខ្ញុំឯកភាព ហើយ គឺឯកភាពយក គ ជ ប ដាក់បញ្ចូល ទៅក្នុងជំពូកទី១៥ នៃរដ្ឋធម្មនុញ្ញ ហើយ ធ្វើ វិសោធនកម្ម ”។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៅ មេដឹកនាំគណបក្សប្រឆាំងថា ចំពោះការលើកឡើង ស្នើសុំដាក់ គ ជ ប ជា ស្ថាប័នធម្មនុញ្ញនោះ គឺវាគ្មានភាសាហ្នឹងទេ មានតែភាសា ដាក់ស្ថាប័ន គ ជ ប នៅក្នុងរដ្ឋ ធម្មនុញ្ញ ។

យ៉ាងណាក៏ដោយ សម្ដេចតេជោ បាន សង្កត់ធ្ងន់ថា ការដាក់បញ្ចូលស្ថាប័ន គ ជ ប នៅក្នុងរដ្ឋធម្មនុញ្ញ ជំពូកទី១៥ នោះ គឺមាន ភារកិច្ចរបស់វា និងមានរបៀបនៃការជ្រើស តាំង “លោកចង់បានអាហ្នឹង ឥឡូវខ្ញុំដាក់ អាហ្នឹងឱ្យ អត់អីពិបាកទេ” ។ ប៉ុន្ដែសូមកុំ ជ្រុលទាញយកការញែកអំណាច ក្រុមប្រឹក្សាធម្មនុញ្ញ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀត ថា នៅក្នុងឱកាសចូលគាល់ព្រះមហាក្សត្រ សម្ដេចបានទូលថ្វាយ ព្រះមហាក្សត្រ នូវសភាពការណ៍ ៣យ៉ាង ប៉ុន្ដែសម្ដេចលើក តែពីរចំណុចមកប្រាប់នោះទេ គឺទី១ បើគណ បក្សប្រឆាំងចូលសភា វាជាការល្អ និងទី២ បើគណបក្សប្រឆាំងមិនចូល គឺគេធ្វើការធម្មតា ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដីទី៦ និងប្រព្រឹត្ដទៅនៅឆ្នាំ២០១៨ គ្មានការកែប្រែនោះឡើយ ។

សម្ដេចតេជោ ក៏បានព្រមានកុំយកគំរូ ដូចប្រទេសជិតខាង ដោយចាប់ជំរិតនាយករដ្ឋមន្ដ្រី ហើយឡើងកាន់អំណាច ។

{mp3remote}http://image.dap-news.com:81/dap-news/dap-images/2014/June/id-030/100614.mp3{/mp3remote}


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>