Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលាដំបូង រាជធានីភ្នំពេញ សម្រេច​ផ្តន្ទាទោស ស្ត្រីប្រកបរបរកត់ កន្ទុយលេខឆ្នោត

$
0
0

ភ្នំពេញៈ កាលពីព្រឹកថ្ងៃ ទី ១០ ខែ មិថុនា ២០១៤នេះ  សាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្រ្តីប្រកបមុខរបរ កត់កន្ទុយលេខឆ្នោត ចំនួន២នាក់  ដាក់គុកពួកគេ ម្នាក់ៗរយៈពេល១ឆ្នាំ តែអនុវត្តទោស នៅក្នុង ពន្ធនាគាររយៈពេលតែ ២០ថ្ងៃ ប៉ុណ្ណោះទោសនៅសល់គឺ ត្រូវព្យួរទាំងអស់ ក្រោមការចោទ ប្រកាន់ពីបទ បើកល្បែងស៊ីសងខុសច្បាប់  ប្រព្រឹត្តនៅក្នុងផ្សារបូរីទឹកថ្លា ភូមិចុងថ្នល់ខាងលិច  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២៦ ខែឧសភា ឆ្នាំ២០១៤។ 

លោកអ៊ី ឋាវរៈ ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ នេះ មានឈ្មោះ ស៊ីន ស៊ីណេត ភេទស្រី អាយុ៤២ឆ្នាំ និង ទី ឈ្មោះ ឆេន គិនណូរ៉ុន ភេទស្រី អាយុ៣២ ឆ្នាំ។ ពួកគេត្រូវ បានតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ រយៈពេល១ឆ្នាំ តែអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេលតែ ២០ថ្ងៃ ទោសនៅសេសសល់ត្រូវព្យួរទាំងអស់។  

លោកចៅក្រមបានបន្ថែមថា ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ល្បែងស៊ីសងខុសច្បាប់» តាមមាត្រា៥ នៃ ច្បាប់ស្តីពីការបង្រ្កាបអំពីល្បែងស៊ីសង និង ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងផ្សារបូរីទឹកថ្លា ភូមិចុងថ្នល់ខាងលិច  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ២០១៤៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>