Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សកល វិទ្យាល័យ អាម៉េរិកាំង ភ្នំពេញ (AUPP) អាចនាំនិស្សិតកម្ពុជា នៅសិក្សានៅអាម៉េរិក ដោយស្វ័យប្រវត្តិ

$
0
0

ភ្នំពេញ ៖ ពិតណាស់ សម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ស្ថិតនៅក្នុង ដំណាក់កាល កំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងនោះ គេមិនអាចបំភ្លេច ចោលនូវវិស័យអប់រំនោះឡើយ ដែលកត្តានេះ នាំឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស ក្មេងជំនាន់ក្រោយ មានឱកាសគ្រប់គ្រាន់ ដើម្បីក្រេបយកចំណេះដឹង និងការហាត់រៀន នាំដំណើរជីវិត របស់ពួកគេ ទៅរកភាពជោគជ័យ និងភ្លឺថ្លា ។

ដើម្បីសម្រេចបាននូវ គោលបំណង ទាំងនេះ ក្រុមយុវជន យុវនារី បូករួមទាំង ឪពុកម្តាយ របស់ពួកគេ តែងតែស្វែងរក ទីបណ្តុះបណ្តាលដែលល្អ និងមានគុណភាព ព្រមទាំងទទួល ស្គាល់ខ្លាំង ទាំងជាតិ និងអន្តរជាតិ គឺដើម្បីងាយស្រូលស្វែងរក ការងារធ្វើ ពេលបញ្ចប់ការសិក្សា ។

ជាក់ស្តែង នៅកម្ពុជាបច្ចុប្បន្ន ថ្នាក់សកលវិទ្យាល័យទាំងរដ្ឋ និងឯកជន មានការកើនឡើងជាង១០០ទីតាំង (តាមការបញ្ជាក់ របស់រដ្ឋមន្រ្តី ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន) ដើម្បីរង់ចាំ ទទួលការដាក់ពាក្យចូលពាក្យ ចូលរៀន និងប្រឡងពីសំណាក់ ក្រុមសិស្ស ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានចំនួន រាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ។

និសិ្សតគ្រប់រូប តែងតែធ្វើការជ្រើសរើស សកលវិទ្យាល័យណាមួយ ដែលខ្លួនគិតថា មានគុណភាពល្អ កេរ្តិ៍ឈ្មោះល្បី ទាំងជាតិ និងអន្តរជាតិ ហើយជាពិសេសនោះ សម្រាប់និស្សិតមានជីវ ភាពមធ្យម គឺគិតទៅលើតម្លៃ សេវាប្រចាំឆ្នាំ ក្នុងករណីខ្លួន មិនបានជាប់អាហារូបករណ៍ ។ សកលវិទ្យាល័យ នីមួយៗ ដែលកំពុងបង្ហាញ វត្តមាន នៅក្នុងប្រទេសកម្ពុជា តែងតែមាន យុទ្ធសាស្រ្ត និងវិធិសាស្រ្តា បង្រៀនរៀងៗខ្លួន និងការផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ក្រុមសិស្ស ដែលទើបជាប់បាក់ឌុប ដើម្បីមករៀននៅ សាលារបស់ខ្លួន ទាំងនេះពួកគេតែងតែ គិតអំពីបញ្ហាតម្លៃ បញ្ហាគុណភាពជាដើម ។

ធ្លាប់តែចាប់អារម្មណ៍ និងស្គាល់ ឈ្មោះសកលវិទ្យាល័យ មួយចំនួន នៅកម្ពុជា ដែលបង្ហាញវត្តមាន ជាយូរណាស់មកហើយនោះ ឥឡូវសិស្ស និស្សិត សូមងាកមកចាប់អារម្មណ៍ សកលវិទ្យាល័យថ្មីមួយទៀត ដែលបានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា រយះជាងពេលមួយឆ្នាំនោះ គឺ សកលវិទ្យាល័យ អាម៉េរិកាំង ភ្នំពេញ ហៅថា AUPP ដែលមានទីតាំង ស្ថិតនៅជាប់ មជ្ឈមណ្ឌល ទួលគោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

AUPP បានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា រយះពេលមួយឆ្នាំ មកហើយពោលតាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ ថ្នាក់ដឹកនាំសាលា បានរៀបចំកម្មវិធី ខួបមួយឆ្នាំ ដោយបានធ្វើឡើងក្រោមវត្តមាន របស់រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មួយចំនួនទៀត ។

តាមថ្នាក់ដឹកនាំ AUPP បានបញ្ជាក់ថា AUPP កំពុងបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជានេះ គឺមានទិសដៅ បណ្តុះបណ្តាលកូនខ្មែរ តាមស្តង់ដារ អាម៉េរិកាំង សុទ្ធសាធ ដោយសៀវភៅ និងការបង្រៀនយកតាមអាម៉េរិក ទាំងអស់ ជាពិសេសនោះ គ្រូៗសុទ្ធតែជា ជនជាតិអាម៉េរិកតែម្តង ។

បើទោះបីចាប់កំណើត មួយឆ្នាំ នៅក្នុងប្រទេស កម្ពុជាក៏ពិតមែន តែ AUPP កាលពីឆ្នាំសិក្សា២០១៣-២០១៤ កន្លងទៅ មាននិស្សិតចំនួន៣៤នាក់ ដែលមកសិក្សា ហើយចំនួននិស្សិត ទាំង៣៤នាក់ខាងលើនេះ សុទ្ធតែឆ្លងកាត់ការ ប្រឡងធ្វើតេស្ត យ៉ាងតឹងរឹង និងលំបាក ពោលមាន អ្នកមកដាក់ពាក្យ សុំចូលរៀនជាច្រើននាក់តែ ចុងក្រោយជ្រើសរើសបានតែចំនួន៣៤នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាព អាចចូលសិក្សាបន្ត ។

ថ្នាក់ដឹកនាំ AUPP បានបញ្ជក់ថា សម្រាប់ការបង្កើត សកលវិទ្យាល័យ មួយនេះ នៅស្រុកខ្មែរ គឺដើម្បីបណ្តុះបណ្តាល កូនខ្មែរ ឲ្យមានចំណេះដឹងខ្ពស់ លើគ្រប់មុខជំនាញ ទាំងភាសាអង់គ្លេស ហើយជាពិសេសទៀតនោះ នឹងកាន់តែចាប់ អារម្មណ៍ខ្លាំងឡើង គឺនិស្សិតដែលបាន រៀននៅ AUPP អាចបន្តការសិក្សា នៅតាមសកលវិទ្យាល័យ នៅសហរដ្ឋអាម៉េរិក ដោយស្វ័យប្រវត្តិ ពីព្រោះថា AUPP ត្រូវបានសកលវិទ្យាល័យល្បីៗ ធំៗ នៅអាម៉េរិក ទទួលស្គាល់ ពីគុណភាព របស់ខ្លួន ។

បើតាមការឲ្យដឹងពីថ្នាក់ដឹកនាំ AUPP សម្រាប់ឆ្នាំ សិក្សា២០១៤នេះ សាលានឹងរង់ចាំទទួលពាក្យ សុំការចូលប្រឡង ក្រោយពីសិស្សទាំងនោះ បានបញ្ចប់ថ្នាក់ទី១២ នាខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះ ហើយ AUPP ក៏បានប្រកាសផងដែរ ចំពោះការជ្រើសរើស និងផ្តល់អាហារូបករណ៍ ចំនួន ៥កន្លែង ដល់និស្សិត ដែលមានជីវភាពក្រីក្រ តែសមត្ថភាពខ្លាំង ។

បើលោកអ្នកជាអាណាព្យាបាល ចង់ឃើញកូនរបស់ អស់ លោកអ្នក មានឱកាស បន្តការសិក្សានៅអាម៉េរិក និងមានអានាគត ភ្លឺស្វាង ត្រជះត្រចង់ សូមមកដាក់ពាក្យ នៅ AUPP ដើម្បីប្រឡងចូលសិក្សា បើទោះបីជាតម្លៃ មានចំនួន៩០០០ដុល្លារ ក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែការអប់រំ ការបណ្តុះបណ្តាល មានស្តង់ការតាមអាម៉េរិកាំង សុទ្ធសាធតែម្តង។

 ទីប្រឹក្សារបស់ AUPP និងជា អ្នកយកព័ត៌មាន ជើងចាស់ លោក ពុយ គា បានថ្លែងថា ការចូលរួមពិធីខួប ១ឆ្នាំរបស់ AUPP ដោយមានអ្នកចូលរួម រហូតទៅដល់ ១០០០នាក់ នាពេលកន្លងទៅនេះ បានបង្ហាញឲ្យឃើញថា តាមរយៈការសិក្សា និងកម្មវិធីបង្រៀន តាមស្តង់ដារអាម៉េរិកាំង ប្រកបដោយ គុណភាពខាងលើនេះ ធ្វើឲ្យ មានការចូលរួម និងចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់អាណាព្យាបាល សិស្ស និស្សិត នៅកម្ពុជា ។

លោក ពុយ គា បានថ្លែង ដោយរំពឹងថា សម្រាប់ឆ្នាំសិក្សាខាងមុខ សិស្សដែលមកដាក់ពាក្យសុំចូលប្រឡង ដើម្បីបានសិក្សា នឹងមានចំនួនកើនឡើងទ្វេដង បើប្រៀបធៀប និងចំនួននិស្សិតដែលបានសិក្សា នៅឆ្នាំ ២០១៣-២០១៤ ចំនួន ៣៤នាក់ ។

 ទីប្រឹក្សាសកលវិទ្យាល័យ រូបនេះ បានបញ្ជាក់ទៀតថា បើទោះបីតម្លៃសិក្សាខ្ពស់ ជាងសកលវិទ្យាល័យនៅ ប្រទេសកម្ពុជាក៏ដោយនោះ ប៉ុន្តែសម្រាប់គុណភាពវិញ គឺមានលក្ខណ:ស្តង់ដារ តាមបែបការសិក្សានៅអាម៉េរិក និងមសនការទទួលស្គាល់ ពីគុណភាពអប់រំ របស់សកលវិទ្យាល័យធំៗនានា នៅក្នុងប្រទេសមហា អំណាចមួយនេះ ។

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ចង់អោយ AUPP ក្លាយជាសកលវិទ្យា ល័យគំរូ និងឈានមុខគេនៅកម្ពុជា តាមរយ:ការផ្តល់នូវគុណភាព អប់រំដល់សិស្ស និស្សិតទាំងឡាយ ដែលមកសិក្សានៅទីនេះ ប៉ុន្តែលោករដ្ឋមន្រ្តី បានជំរុញឲ្យនិស្សិតទាំងអស់ ត្រូវស្វែងយល់ និងខិតខំប្រឹងប្រែង ស្វែងរកចំណេះដឹង ដោយខ្លួនឯងផងដែរ ៕

ទីតាំងសកលវិទ្យាល័យ អាម៉េរិកាំង ភ្នំពេញ នៅជាប់របងមជ្ឈមណ្ឌលទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ

រដ្ឋមន្រ្តី ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ឡើងថ្លែងនៅក្នុងពិធីខួបមួយឆ្នាំ របស់AUPP

និសិត្ស តាំង ប៊ុនហុង (អតីតសិស្សពូកែ គណិតវិទ្យាលេខ២ ទូទាំងប្រទេស) និងនិសិត្ស ម៉ៅ វុឌ្ឍីតា តំណាងនិសិត្សឡើងបង្ហាញពីបទពិសោធន៍ និងការរៀនសូត្រ នៅ AUPP

លោក ពុយ គា ទីប្រឹក្សារបស់ សកលវិទ្យាល័យ ផ្តល់បទសម្ភាសន៍ ដល់ក្រុមសារព័ត៌មាន

អ្នកចូលរួមជាច្រើនរយនាក់ នៅក្នុងពិធីខួបមួយឆ្នាំរបស់ AUPP


Viewing all articles
Browse latest Browse all 8042

Trending Articles