Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កញ្ញា អ៊ឹង គីមលីញ និស្សិត AEU ទទួលជ័យ លាភីលេខ១ ក្នុងកម្មវិធីស្ពាន ភាសាចិន នឹងត្រូវទៅប្រកួត ជាលក្ខណៈអន្តរជាតិ នៅប្រទេសចិន

$
0
0

ភ្នំពេញ ៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បាន រៀបចំកម្មវិធីស្ពានភាសាចិនលើកទី១៣ នៅលើពិភពលោក ក្រោមជំនួយ ឧបត្ថម្ភពីស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគាំទ្រពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បណ្ណាគារស៊ីនជឺ និងវិទ្យុមិត្តភាពកម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាសា្ថនខុងជឺ នៃរាជបណ្ឌិត្យសភា កម្ពុជា បានមានប្រសាសន៍ថា កម្មវិធីស្ពានភាសាចិននេះ បានផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញនូវភាពក្លាហានរបស់ខ្លួន សមត្ថ ភាពភាសានិងវប្បធម៌ចិន ដើម្បីតំណាង ឱ្យបេក្ខភាពកម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសចិន ជាមួយ និស្សិតមកពីបណ្តាប្រទេសនានា នៅទូទាំងពិភពលោក។ ក្នុងន័យនេះ បេក្ខជនជ័យលាភីមិនត្រឹម តែមានឱកាសទៅបំពេញទស្សនកិច្ចសិក្សា នៅប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានជួយផ្សព្វផ្សាយ ពីកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិទៀតផង។ លើសពីនេះ បេក្ខជនតំណាងកម្ពុជា អាចទាញយក ឱកាសនេះទៅផ្សព្វផ្សាយពីភាសា វប្បធម៌ និងតំបន់ទេសចរណ៍នានា របស់កម្ពុជាដល់មិត្តភក្កិបរទេស ហើយទាក់ទាញមិត្តភក្កិបរទេសទាំងអស់មកទស្សនាកម្ពុជាទៀតផង ។

លោក ឌួង លាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពរីកចម្រើន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា និងកិច្ចគាំទ្រ របស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគាំទ្រដល់ បេសកកម្ម របស់រាជបណ្ឌិត្យសភាកម្ពុជានិយាយរួម វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាពកម្ពុជានិយាយដោយឡែក ព្រមទាំងផ្តល់អនុសាសន៍ណែនាំដល់បេក្ខជនដែលបានឈានចូលដល់ការប្រឡងផ្តាច់ព្រ័ត្រមានចំនួន១០នាក់ ដែលក្នុងនោះមានស្ត្រី ០៧នាក់ ឱ្យបង្ហាញនូវសមត្ថភាពពុទ្ធិរបស់ខ្លួន ហើយដោយឡែក បេក្ខជន ដែលត្រូវទៅចូលរួមប្រឡងនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវរៀបចំខ្លួនឱ្យសមជាជនជាតិខ្មែរ ដែលជាជនជាតិមួយមានអារ្យធម៌ខ្ពង់ខ្ពស់ ។

លោកបន្ថែមទៀតថា វិទ្យាស្ថានខុងជឺ បានរៀបចំនូវកម្មវិធីស្ពានភាសាចិន សម្រាប់និស្សិតឧត្តម សិក្សា ដែលចាត់ទុកជាកម្មវិធីមួយរបស់វិទ្យាស្ថានខុងជឺក្នុងការផ្តល់ឱកាសដល់និស្សិតកម្ពុជា ដែល មាន អាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ហើយដែលមានដើមកំណើត មិនមែនជាជនជាតិចិន ទៅបំពេញទស្សន កិច្ចនិងសិក្សារៀនសូត្រ នៅសាធារណរដ្ឋប្រជាមានិតចិន។

នៅទីបំផុតបេក្ខជន អ៊ឹង គីមលីញ និស្សិតមកពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានទទួលជ័យលាភីលេខ១ តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិនៅទីក្រុង ថាង សាង នៃប្រទេសចិន នាខែកក្កដាចុងឆ្នាំនេះ ដែលមានបេក្ខជនតំណាងមកពី១០៤ប្រទេសផ្សេងទៀតចូលរួមប្រកួត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>