ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក ដឹកនាំដោយតំណាងអយ្យការ លោកលី សុផាន់ណា នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ បានចុះទៅទៅឡោមព័ទ្ធនៅកន្លែងជួសជុល រថយន្ដក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីមានជនរងគ្រោះម្នាក់ រាយការណ៍ជូនសមត្ថកិច្ចថា កន្លែងជួសជុលរថយន្ដខាងលើនេះ អាចជាកន្លែងលាក់រថយន្ដ ដែលចោរលួច ហើយយកទៅលក់នៅទីនេះ ។
មន្ដ្រីនគរបាលដែលចូលរួមនៅក្នុងប្រតិ បត្ដិការនេះបាននិយាយថា មុនពេលកើតហេតុ បុរសម្នាក់ដែលបាត់រថយន្ដម៉ាកសាំយ៉ុងរបស់ខ្លួនជាយូរថ្ងៃមកនោះ ស្រាប់តែប្រទះឃើញគេយករថយន្ដនេះទៅ លាងនៅកន្លែងលាងរថយន្ដ ក្នុងខណ្ឌទួលគោក ។
ក្រោយពីប្រទះឃើញរថយន្ដរបស់ខ្លួនរួច មក ម្ចាស់រថយន្ដបានរាយការណ៍ជូនសមត្ថ កិច្ច រួចហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅ សួរនាំ រហូតឈានទៅដល់ការចុះឆែកឆេរ នៅយានដ្ឋានក្នុងដីឡូត៍នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលបានបន្ដថា ពេលទៅដល់ យានដ្ឋានខាងលើ កម្លាំងសមត្ថកិច្ចបានរក ឃើញរថយន្ដសាំយ៉ុង ចំនួន៣គ្រឿង និងស្ដា រិច ចំនួន២គ្រឿង នៅក្នុងយានដ្ឋានមួយនេះ។
នៅពេលចុះឆែកឆេរនោះ កម្លាំងសមត្ថ កិច្ចក៏បានឃាត់ខ្លួនម្ចាស់យានដ្ឋាន ឈ្មោះ កៃ គួង ដែលមានប្អូនប្រុសម្នាក់រកស៊ីជាមួយ ឈ្មោះកៃ រ៉ា ដោយសង្ស័យថា ពួកគេទាំងពីរនាក់ អាចជាប់ពាក់ព័ន្ធនិងការរកស៊ី បទល្មើសលួចរថយន្ដ ហើយមកលាក់ទុកនៅទីនេះ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបាននឹងកំពុង ពិនិត្យមើលស្ថាកលេខ និងលេខតួម៉ាស៊ីន ដើម្បីពិនិត្យឱ្យឃើញថា តើរថយន្ដដែលត្រូវ លាក់ទុក នៅក្នុងយានដ្ឋានខាងលើនេះ ជា រថយន្ដត្រូវបានលួចឬមួយយ៉ាងណានោះ។
ដោយឡែករថយន្ដមួយគ្រឿងម៉ាកសាំ យ៉ុង ដែលម្ចាស់អះអាងថា ជារថយន្ដរបស់ខ្លួន ហើយប្រទះឃើញនៅកន្លែងលាង ត្រូវបានសមត្ថកិច្ចយកទៅប្រគល់ឱ្យជនរង គ្រោះហើយ ក្រោយពីពិនិត្យឯកសារ លេខ តួលេខម៉ាស៊ីនយ៉ាងត្រឹមត្រូវរួចមក ៕