Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន ខេឌីស៊ី បដិសេធសំណើ របស់ក្រុម «ឈ្នះបានដី ចាញ់បានលុយ»

$
0
0

កំពង់ឆ្នាំង ៖ តំណាងក្រុមហ៊ុនខេស៊ីឌី ដែលមានទំនាស់ដីធ្លី ជាមួយអ្នកភូមិឡពាង បានធ្វើការបដិសេធ ទៅនឹងសំណើទាមទារ របស់អ្នកតវ៉ាបន្ទាប់ពីក្រុមអ្នកតវ៉ាដែលគេ ដឹងថា ភាគច្រើនជាក្រុម «ឈ្នះបានដីចាញ់ បានលុយ» ដឹកនាំដោយឈ្មោះ ស្ងួន ញឿន ជា ប្អូនប្រុសរបស់ឈ្មោះរាជ សីមា លើកគ្នាប្រមាណ ៣០-៤០នាក់ ទៅបិទផ្លូវជាតិ លេខ ៥ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ ដើម្បីទាមទារឱ្យក្រុមហ៊ុនខេឌីស៊ី អនុវត្ដនូវសំណើរបស់ខ្លួន ។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជិត ៨ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ ស្ងួន ញឿន បានដឹកនាំប្រជាពលរដ្ឋប្រមាណ ៣០-៤០ នាក់ ដែលភាគច្រើនរស់នៅក្នុង ភូមិបឹងកក់ ភូមិសូវង់ ភូមិសំរោង និងភូមិស្វាយក្រោម ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ធ្វើសកម្មភាពបិទ ផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្បាលថ្នល់ដើម្បី ទាមទារឱ្យក្រុមហ៊ុនខេឌីស៊ី អនុវត្ដតាម សំណើរបស់ខ្លួន ។ ប៉ុន្ដែក្រោយ ពីអាជ្ញាធរ និងសមត្ថកិច្ចចុះទៅអន្ដរាគមន៍ នឹងទទួល យកនូវពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋខាងលើ នេះរួចមក បានណែនាំឱ្យពួកគាត់រំសាយ ទៅវិញអស់ទៅ ។

យោងតាមបណ្ដឹងតវ៉ា ដែលអាជ្ញាធរ ទទួលបាន គឺក្រុមអ្នកតវ៉ាបានធ្វើការទាមទារ ឱ្យក្រុមហ៊ុនដក គ្រឿងចក្រ ដកកម្មករ ចេញពីលើដីដែលពួកគេអះអាងថា មានទំនាស់ រួមទាំងទាមទារឱ្យក្រុមហ៊ុន បញ្ឈប់ការឈូសឆាយ លើផលដំណាំរបស់ខ្លួនផង ដែរ ។ ប៉ុន្ដែ ក្រោយអាជ្ញាធរទទួលយក សំណើខាង លើរួចមក ភាគីខាងក្រុមហ៊ុនខេ ឌីស៊ី បានធ្វើការបដិសេធមិនទទួលយកការ តវ៉ាទាមទារខាងលើនេះ ឡើយ ដោយក្រុម ហ៊ុនសំអាងថា ទី១ ដីរបស់ខ្លួនមានកម្មសិទ្ធិ ត្រឹមត្រូវ ទី២ ក្រុមហ៊ុនរបស់ខ្លួនទទួល បាន ច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការធ្វើការអភិវឌ្ឍន៍នៅលើទីតាំងដីខាង លើនោះ និងទី៣ ក្រុមហ៊ុនចាត់ទុកថា ក្រុម អ្នកតវ៉ាខាងលើនេះ ភាគច្រើនគឺគ្មានដីនៅ តំបន់នោះឡើយ ដោយ ការលើកគ្នាមកតវ៉ា គ្រាន់តែជឿទៅតាមការញុះញង់របស់ក្រុម មេខ្យល់ ដែលក្រុមហ៊ុនចាត់ទុកថា បង្ក ឡើងដោយក្រុមគ្រួសារ របស់ឈ្មោះ រាជ សីមា ដែលនៅសល់ ៨គ្រួសារ មិនព្រម ទទួលយកការដោះ ស្រាយរបស់ក្រុមហ៊ុន នាពេលកន្លងមក ។ មិនតែប៉ុណ្ណោះសកម្មភាពតវ៉ារបស់ពួកគេនាពេលនេះ គឺ ធ្វើឡើង ក្រោមរូបភាព បើប្ដឹងទាមទារឈ្នះ ពួកគេ នឹងទទួលបានដី តែបើប្ដឹងចាញ់យ៉ាងហោចណាស់ ក៏ក្រុមហ៊ុន ឬក៏រដ្ឋដោះស្រាយជា ប្រាក់គោលនយោបាយឱ្យពួកគេដែរ ក្នុង នោះក្រុមហ៊ុនក៏បានសំអាង ថា អ្នកដែលមានទំនាស់ពិតប្រាកដនៅសល់ មិនទាន់ ដោះស្រាយចប់ គឺក្រុមហ៊ុននៅតែបន្ដធ្វើការ សម្របសម្រួលដោះស្រាយជាបន្ដទៀត ហើយបើពួកគេមិនព្រមធ្វើការសម្របសម្រួលទេ សំណុំរឿងក្ដី នៅតុលាការក៏នៅតែដំណើរការ ទៅតាមនីតិវិធីដដែល ។

ទំនាស់ដីធ្លីអ្នកភូមិឡពាង និងក្រុមហ៊ុន ខេឌីស៊ី បានអូសបន្លាយអស់រយៈពេល ជាច្រើនឆ្នាំ មកហើយ ដែលធ្វើឲ្យក្រុមហ៊ុន មិនអាចអភិវឌ្ឍន៍នៅលើដីរបស់ខ្លួនទៅបាន បើទោះក្រុមហ៊ុន ខេឌីស៊ី មានប័ណ្ណ កម្មសិទ្ឋស្របច្បាប់ក៏ដោយ ។

តំណាងក្រុមហ៊ុន ខេ ឌី ស៊ី លោក ថៃ ហ៊ី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បើ ទោះបីប្រជាពលរដ្ឋ គ្មានឯកសារ ក្នុងការតតាំងផ្លូវច្បាប់ ប៉ុន្តែខាងភាគីក្រុមហ៊ុន បានយោគយល់ដោយ សុខចិត្តសម្បទាន ដោះស្រាយគោលនយោបាយខ្លះៗ ដើម្បីបញ្ចប់វិវាទទំនាស់ដីធ្លីជាមួយអ្នកភូមិឡ ពាង ។ តំណាងក្រុមហ៊ុន លោក ថៃ ហ៊ី បានបន្តថា ដើមឡើយប្រជាពលរដ្ឋ មានវិវាទដីធ្លីជាមួយក្រុម ហ៊ុន ហើយបានប្តឹងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង មានត្រឹមតែ ២២គ្រួសារតែប៉ុណ្ណោះ ហើយ ប្រជាពលរដ្ឋភាគច្រើន មិនមានដីនៅទីនោះទេ ប៉ុន្តែនៅពេលមានការដោះស្រាយ ចំនួនប្រជាពលរដ្ឋ បានកើនឡើង រហូតដល់៥២គ្រួសារ ។ បើទោះប្រជាពលរដ្ឋមានរហូតដល់៥២គ្រួសារ យ៉ាងនេះក៏ ដោយ ខាងភាគីក្រុមហ៊ុន នៅតែមានជំហរដោះស្រាយ បញ្ចប់ទំនាស់នេះដោយមានក្រុមគណៈកម្មការចម្រុះ រៀបចំដោះស្រាយវិវាទដីធ្លី ដែលមានសមាសភាពរួម ១៥រូប ដឹកនាំដោយអភិបាលរង ខេត្តកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ក្នុងសមាសភាព គណៈកម្មាធិការនេះ លោក សំ ច័ន្ទគា ប្រធានការិយាល័យការពារសិទ្ធិមនុស្ស អាដហុក ប្រចាំ ខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មការ ក្នុងការដោះស្រាយទំនាស់ខាងលើនេះផងដែរ ។

សូមបញ្ជាក់ថា  កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ខណៈគណៈកម្មការ ដោះស្រាយទំនាស់ ដីធ្លី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច កំពុងធ្វើការដោះស្រាយ រវាងអ្នកភូមិ និងក្រុមហ៊ុន នៅ សាលាស្រុកនោះ ស្រាប់តែលេចមុខអ្នកថ្មីចំនួន ២៩គ្រួសារ យកពាក្យបណ្ដឹងមកដាក់បន្ថែម ដោយអះ អាងថា ក្រុមហ៊ុនរំលោភយកដី របស់ពួកគាត់ចំនួន ៦១,១៩ហិកតាបន្ថែមទៀត ។

យោងតាមតារាងសម្រង់ទំហំដីទំនាស់ ដែលទើបនឹងយកមកដាក់ថ្មីនេះ គឺមានអ្នកភូមិចំនួន២៩ គ្រួសារ អះអាងថា ពួកគាត់រស់នៅភូមិបឹងកក់ និងភូមិសំរោង ឃុំតាជេស មានដីចំនួន៦១,១៩ហិកតា ត្រូវក្រុម ហ៊ុនរំលោភយក ។ ប៉ុន្តែពេលយកពាក្យបណ្ដឹង មកដាក់មិនមានឯកសារអ្វី ដែលបញ្ជាក់ថា ជាដីរបស់ ពួកគាត់ឡើយ គឺមានតែតារាងសម្រង់បញ្ជីឈ្មោះ និងទំហំដីម្នាក់ៗ តែគ្មានមន្ត្រីអាជ្ញាធរ ណាបញ្ជាក់ ដឹងឮឡើយ ។ ក្នុងនោះក្រោយពីមានតំណាង ប្រមាណជាង១០នាក់ យកតារាងបញ្ជីឈ្មោះ មកកាន់ សាលាស្រុក ក្នុងបំណងឲ្យគណៈកម្មការដោះស្រាយ តែមើលសភាពការណ៍មិនស្រួល ក៏នាំគ្នាចេញទៅ វិញបាត់អស់ទៅ ។

អ្នកឃ្លាំមើលបានអះអាងថា ក្រុមប្រជាពលរដ្ឋ ដែលយកពាក្យបណ្ដឹង មកដាក់ពេលនេះគឺ ជាក្រុមឆក់ ឱកាសក្រោមរូបភាព និងសកម្មភាពឈ្នះបានដីចាញ់បានលុយ ទោះមិនបានច្រើន បានតិចក៏ប្រសើរ ជាងអត់ ។ បានជាគេហ៊ានអះអាងយ៉ាងដូច្នេះ ព្រោះប្រសិនបើប្រជាពលរដ្ឋទាំងអស់នោះ បាត់បង់ដីធ្លី ដោយសារក្រុមហ៊ុន រំលោភយកមែននោះ គឺពួកគាត់ច្បាស់ជាធ្វើការតវ៉ាប្ដឹងផ្ដល់ជាយូរមកហើយ មិន មែនពេលនេះ ទើបនាំគ្នាមកតវ៉ា នឹងដាក់ពាក្យបណ្ដឹងនោះទេ ។

ប្រជាពលរដ្ឋអ្នកភូមិឡពាង ដោយសារតែចាញ់ការឃោសនា និងការញុះញង់របស់ពួកគេ ធ្វើឲ្យប្រជា ពលរដ្ឋអ្នកភូមិឡពាងកាន់តែក្រទៅៗ រហូតមកដល់បច្ចុប្បន្ន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>