ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រួមនិងមន្រ្តីក្រសួងព័ត៌មានកម្ពុជា មួយចំនួនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅ ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំដែលធ្វើឡើងដោយ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកផ្នែកព័ត៌មាន មកពីបណ្តាប្រទេស ទាំង១០ នៃសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍នេះ បានធ្វើឡើងក្រោមរបៀបវារៈ និងប្រធានបទ ជាច្រើនក្នុងការ ពង្រឹង និងពង្រីកនូវការផ្តល់ និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក នៃបណ្តាប្រទេសជាសមាជិក។
ទោះបីជាយ៉ាងណាលទ្ធផល នៃកិច្ចប្រជុំពេញមួយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ យ៉ាងណានោះ មិនទាន់អាច ស្វែងរកការបញ្ជាក់ពីលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងមន្រ្តីដែលចូលរួមបាននៅឡើយទេ នៅថ្ងៃដដែលនេះ៕