កណ្តាលៈ សិស្សអនុវិទ្យាល័យពីរក្រុម បានដេញវាយគ្នា យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាច កម្លាំងសមត្ថកិច្ច នៅក្នុងតំបន់នោះទេ។ ហេតុកាណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ១៤:៣០នាទី ស្ថិតនៅចំណុច បរិវេណអនុវិទ្យាល័
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមទី១ ដែលជាជនបង្ក មានគ្នា៥នាក់ ក្នុងមាន ១-ឈ្មោះ តឹក ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកឫស្សី មុខរបរ សិស្សថាក់ទី៨ ហ៊ុនសែនតាខ្មៅ (របួសក្បាលដេរបីថ្នេរ) ២-ឈ្មោះ អោក ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបត្តាជី មុខរបរ សិស្សថ្នាក់ទី៨ ហ៊ុនសែនតាខ្មៅ (របួសខ្នង ស្រាល) ៣-ឈ្មោះ ហោ សាវុធ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ មុខរបរសិស្ស ទី៨ ហ៊ុនសែនតាខ្មៅ ៤-ឈ្មោះ សុំ ពិសាល ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ មុខរបរ សិស្សថ្នាក់ទី៨ ហ៊ុនសែនតាខ្មៅ ៥-ឈ្មោះ ប៉ឹល ថាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រពើហា មុខរបរសិស្ស ទី១០ ហ៊ុនសែនតាខ្មៅ។
ចំណែកក្រុមទី២ដែលជាក្រុមរងគ្រោះ មានគ្នា២នាក់ ១-ឈ្មោះ ជុំ ស៊ីណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកសំរោង១ មុខរបរ សិស្ស ទី៩ អនុវិទ្យាល័យអនុវត្តន៍២-ឈ្មោះ ឈាន រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង មុខរបរ សិស្ស ទី៩ អនុវិទ្យាល័យអនុវត្តន៍។ ក្នុងនោះសមត្ថកិច្ច បានរឹបអូសវត្ថុតាងរួមមានបំពង់ទីប ពណ៌ស ចំនួនមួយ ប្រវែង ២៦ សង់ទីម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ វ៉ែន ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ប៉ឹល ថាវ៉ាត់ បានទៅជួបក្រុមទី២ (ជនបង្ក) នៅកន្លែងកើតហេតុ ដើម្បីសម្រួលគ្នា