ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១២ ខែ មិថុនា ២០១៤ នេះ បានបើកសវនាការជំនុំជម្រះ និង កាត់ទោស បុរសជាប់ចោទ៣នាក់ ដែលជាប់ចោទ ពីបទ «លួចមានស្ថាន ទម្ងន់ទោស» ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ រថយន្តកុងធើណឺដឹកខោអាវ យកខោអាវរោងចក្រ ដែលផលិតរួចរា
លោកសួស សំអាត ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ ជូ អ៊ូជី ភេទប្រុស អាយុ ២១ មានមុខរបរជា អ្នកប្រតិបត្តិការបញ្ចេញទំនិញ នៃ ក្រុមហ៊ុនដឹកជញ្ជូនតេងឡាយ ទី២-ឈ្មោះ អ៊ឹម ចំណាំ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រថយន្តកុងធើណឺ ក្រុមហ៊ុនដឹកជញ្ជូនតេងឡាយ (អ្នកទាំង២នាក់នេះ ស្ថិតននៅក្នុងឃុំ) និងទី៣-ឈ្មោះ អ៊ុំ សំអុល ភេទប្រុស អាយុ២៣ ឆ្នាំ មានមុខរបរជាសន្តិសុខ យាមដីឡូតិ៍លោកឧកញ៉ានឹម ម៉េង (គេចខ្លួន)។
លោកចៅក្រមបានបញ្ជាក់ថា៖ ជនជាប់ចោទទាំង៣នាក់ ត្រូវបានចោទប្រកាន់ ពីបទ៖ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៧ និង ៣៥៨ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។ ជនជាប់ចោទ ឈ្មោះ ជូ អ៊ូជី និង អ៊ឹម ចំណាំ ត្រូវបានឃាត់ខ្លួន ដោយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១០ ខែ សីហា ២០១៣ ចំណែកជន អ៊ុំ សំអុល បានរត់គេចខ្លួន បន្ទាប់ពីដឹងថា៖ បក្ខពួករបស់ខ្លួនត្រូវ បានគេចាប់ឃាត់ខ្លួន។
លោកកែវ ជា អាយុ៣៧ឆ្នាំ ភាគីដើមបណ្តឹង បានមានប្រសាសន៍ថា៖ ជនជាប់ចោទទាំង៣នាក់នេះ បានធ្វើឲ្យក្រុមហ៊ុនខាតប្រាក់
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១ ខែ កក្កដា ២០១៤ខាមុខនេះ៕