Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ ខុសច្បាប់ សម្រុកចេញពី ប្រទេសថៃ កាន់តែច្រើនឡើង

$
0
0

បន្ទាយមានជ័យ ៖ ប្រជាពលករខ្មែរ ដែលធ្វើការ ខុសច្បាប់ នៅក្នុងប្រទេសថៃ បានបន្តចាកចេញ ជាបន្តបន្ទាប់ ចូលតាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត រហូតមកដល់យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដែលមាន ចំនួនជាង១៥០០០នាក់ឯណោះ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានថ្លែងឲ្យដឹងថា គិតត្រឹមម៉ោង ប្រមាណ១០យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ចំនួនប្រជាពលរដ្ឋខ្មែរ ដែលចាកចេញពី ប្រទេសថៃមាន ចំនួន ១៥៥០៨នាក់ ក្នុងនោះ ស្រ្តី៥២៥៤នាក់ កុមារ១២៥១នាក់ ដោយធ្វើដំណើរ តាមរថយន្តចំនួន ១៩៧គ្រឿង ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា នៅវេលាម៉ោង ប្រមាណ១២យប់ថ្ងៃ ដដែល ខាងអាជ្ញាធរ និងសមត្ថកិច្ច របស់កម្ពុជា បានសុំភាគីថៃបើកច្រក ហើយមានប្រជាពលករបានចាកចេញបន្ថែម ចំនួន ១៥០០នាក់ ដោយធ្វើដំណើរ តាមរថយន្តចំនួន ១៤គ្រឿង។

សូមបញ្ជាក់ថា ខណៈប្រជាពលរដ្ឋ ដែលធ្វើការ ខុសច្បាប់ នៅតាមខេត្តរបស់ ប្រទេសថៃ បានចាកចេញ និងចូលមកច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតនោះ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ បានចាំទទួល និងធ្វើការដឹកជញ្ជូន ពួកគាត់ទៅកាន់ផ្ទះសម្បែង ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ តាមរយះ កងពលតូចដឹក ជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន១២៣គ្រឿង និងរថយន្តមកពី អគ្គស្នងការដ្ឋាន នគរបាលជាតិ ទៅដឹកប្រជាពលករ ទាំងនោះ តាមច្រកទ្វារសំខាន់ៗ របស់ប្រទេសកម្ពុជា ជាប់ព្រំដែន ប្រទេសថៃ។

ការចាកចេញពីប្រទេសថៃ ពីសំណាក់ ប្រជាពលករខ្មែរទាំងនេះ បានធ្វើឡើង ក្រោយពេលដែល របបយោធាថៃ បានប្រកាសមិនឲ្យ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស មិនឲ្យទទួលយក ពលករខុសច្បាប់ ទៅធ្វើការនោះឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>