Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលខណ្ឌ ច្បារអំពៅ នាំយកអំណោយ អនុសាខា កាកបាទក្រហម ខណ្ឌ ឧបត្ថម្ភជូន គ្រួសារភ្លើងឆេះផ្ទះ

$
0
0

ភ្នំពេញ៖ អភិបាលខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន ប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បាននាំយកនូវអំណោយ សង្រ្គោះបន្ទាន់ របស់ អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ និងអំណោយសប្បុរសជន នានា ទៅផ្តល់ជូនដល់ពលរដ្ឋ ២គ្រួសារ នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ  ដែលរងគ្រោះ ដោយអគ្គិភ័យបំផ្លាញផ្ទះ របស់ពួកគាត់ កាលពីវេលាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ។

ក្នុងការនាំយកអំណោយ របស់អនុសាលាកាកបាទ ក្រហមខណ្ឌ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា អំណោយទាំងនេះអនុ សាខាកាកបាទក្រហមខណ្ឌ ផ្តល់ជូនគ្រួសារ ដែលផ្ទះរបស់គាត់ ត្រូវភ្លើងឆេះអស់នោះ ដោយក្នុង១គ្រួសារ ទទួលបាននូវការឧបត្ថម្ភ អង្ករ ៥០គីឡូក្រាម តង់ចំនួន ១ និងថវិកា ១៥មុឺនរៀល រួមទាំងឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ និង សម្ភារ:ប្រើប្រាស់ ក្នុងផ្ទះ បាយជាច្រើនមុខទៀត។

លោក អ៊ាង ស៊ីផាន ក្នុងនាម គណ:អភិបាលខណ្ឌ និងក្នុងនាមក្រុមប្រឹក្សាខណ្ឌ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ បានបរិច្ចាគនូវធនធាន ផ្ទាល់ខ្លួន ឧបត្ថម្ភ ដល់គ្រួសាររងគ្រោះ ។ លោកក៏បានអំពានាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លើងចង្រ្កានទាន ធូប និងប្រព័ន្ឋភ្លើងអគ្គិសនី ព្រោះវានឹងងាយកើតឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះ សម្បែង ខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថាស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យ នេះកើតឡើង នៅវេលាម៉ោងប្រមាណ ៨និង៤០ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បណ្កាលឲ្យឆេះផ្ទះអស់២ខ្នង ដែលមានឈ្មោះ អ៊ុំ ឈឿន ភេទស្រី អាយុ ៨០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខែម អូន ភេទប្រុស អាយុ ៤០ឆ្នាំ ៕

សកម្មភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ច្បារអំពៅ


Viewing all articles
Browse latest Browse all 8042

Trending Articles