Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចប្រជុំលើកទី១០ នៃក្រុមការងារ ជំនាញចម្រុះ កម្ពុជា-វៀតណាម ស្តីពី ការប្រើប្រាស់ ធនធានទឹក តាមបណ្តោយ ព្រំដែន កម្ពុជា-វៀតណាម

$
0
0

សៀមរាប៖ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានសហការ រៀបចំកិច្ចប្រជុំលើកទី១០ នៃក្រុមការងារ ជំនាញចម្រុះ កម្ពុជា-វៀតណាម អំពីការរៀបចំ សេចក្តីព្រាង បទបញ្ញត្តិស្តីពីការ ប្រើប្រាស់ធនធានទឹក តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សណ្ឋាគារអង្គរប៉ារ៉ាឌីស ទីរួមខេត្តសៀមរាប ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ី លីហួត អគ្គនាយករងរដ្ឋបាល និងជាប្រធាន ក្រុមការងារជំនាញចម្រុះកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម លោកបណ្ឌិត Le Duc Trung អគ្គនាយក គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងជាប្រធានក្រុមការងារ ជំនាញចម្រុះវៀតណាម ។

សិក្ខាកាមអញ្ជើញចូលរួម មានមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក-ឧតុនិយមខេត្ត រតនគីរី តាកែវ ស្វាយរៀង និងព្រៃវែង ក្រសួងធន ធានធម្មជាតិនិងបរិស្ថាន គណៈកម្មាធិការជាតិទន្លេមេគង្គនៃប្រទេសទាំងពីរ និងមន្រ្តីតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុបចំនួន ២១រូប។

លោក ម៉ី លីហួត អគ្គនាយករងរដ្ឋបាល និងជាប្រធានក្រុមការងារជំនាញចម្រុះកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍ និងបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំ ដែលស្របនឹងអនុសាសន៍ របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ តាមរយៈកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៣ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ក្រុមការងារ បច្ចេកទេសនៃប្រទេសទាំងពីរ ចំពោះការរៀបចំសេចក្តីព្រាងបទបញ្ញត្តិនេះ។

លោក តែ ណាវុធ និងលោកបណ្ឌិត Le Duc Trung  បានសំដែងមតិស្រដៀងគ្នាថា បទបញ្ញត្តិនេះនឹងចូលរួម ចំណែក ដល់ការចែករំលែកការប្រើប្រាស់ ធនធានទឹករួមគ្នាប្រកបដោយនិរន្តរភាព សមធម៌ សមហេតុសមផល និងផលប្រយោជន៍រួមគ្នា និងស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀង មេគង្គ ១៩៩៥ ផងដែរ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

អង្គប្រជុំបានឯកភាព និងសម្រេចនូវចំណុចរួមភាគច្រើន និងបានកត់សម្គាល់នូវចំណុចមួយចំនួនដែលក្រុម ការងារជំនាញប្រទេសនីមួយៗចាំបាច់ ធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ សុំការពិនិត្យ និងអនុម័ត ដើម្បីកែលំអសេចក្តីព្រាង ឯកសារបទបញ្ញត្តិនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>