Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៃចាប់បញ្ជូន​ ពលករខ្មែរ បន្ថែមជាង ១ម៉ឺននាក់ សម្រាប់ថ្ងៃនេះ

$
0
0

បន្ទាយមានជ័យ : គិតតែនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពលករ ខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវអាជ្ញាធរ យោធាថៃចាប់ បញ្ជូនមកវិញ ជាង១ម៉ឺននាក់ សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។

ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បាននិយាយថា គិតចាប់ពីម៉ោង៦ និង៣០នាទី ដល់ម៉ោង២រសៀល ថ្ងៃទី១៤ មិថុនានេះ ពលករខ្មែរដែល ធ្វើដំណើរត្រឡប់មកពី ប្រទេសថៃវិញ មានចំនួន ១២៤៤១នាក់ ក្នុងនោះស្រ្តី ៤៤០០នាក់ និងកុមារ ៨៣២នាក់ ។

លោកស្នងការ អាត់ ខែម បានបន្តថា ចំពោះការដឹក ជញ្ជូនពលករខ្មែរទាំងនេះមកប្រទេសកម្ពុជាវិញ បានធ្វើឡើងតាមរថយន្តរបស់កងទ័ពថៃ ចំនួន ៩៨គ្រឿង ។

បើតាមស្នងការនគរបាលរូបនេះ ពលករខ្មែរជាច្រើននាក់ ផ្សេងទៀត បាននិងកំពុងបន្ត សម្រុកចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា នៅពេលពលករខ្មែរទាំងនេះ ចូលមកដល់ទឹកដីខ្មែរក្រុងប៉ោយប៉ែត គឺអាជ្ញាធរ និងសមត្ថកិច្ចបានរៀបចំកន្លែង ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងអាហារជូនពលករទាំងនោះ ដែលបានមកពីការឧបត្ថម្ភ របស់សាលាក្រុងប៉ោយប៉ែត អង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា ហើយក្រុមយុវជនកាយរិទ្ឋិ កាកបាទក្រហមជាច្រើននាក់ បានរៀបចំចាត់ចែងលើការងារនេះ ។

ដោយឡែកកងដឹកជញ្ជូនរបស់កម្ពុជា ដែលមានរថយន្ត មកពីកងពលតូចដឹកជញ្ជូន លេខ៩៩ រថយន្តរបស់អគ្គស្នងការ នគរបាលជាតិ និងរថយន្ត តាម បណ្តាភូមិភាគជាដើម ។

សូមបញ្ជាក់ថា សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។  សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។ ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles